សមត្ថកិច្ច​បង្អួត​ស្នាដៃ ដោយ​បំបែក​សម្បុរ​ស្តុក​ផល​ចោរកម្ម រំដោះ​ម៉ូតូ​បាន ១០ គ្រឿង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​ទុក​ផល​ចោរកម្ម​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​៣០ ផ្លូវ​បេតុង ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បំបែកសម្បុក​បាន​កាល​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០១៣ ដកហូត​បាន​ម៉ូតូ​ចម្រុះ​សរុប​ចំនួន ១០ គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣ នាក់ រួមជាមួយ​វត្ថុតាង​មួយចំនួន ។​

24-11-2013 

​ជន​ទាំង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ​ជា រស់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ​ស្រី នាង ភេទ​ស្រី អាយុ​៤០​ឆ្នាំ ៣-​ឈ្មោះ​ម៉ាប់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ និង​៤-​ឈ្មោះ​ឌី ឆាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ជន​ទាំង​៤​នាក់​នេះ នគរបាល​កំពុងធ្វើកា​រសាក​សួរ ដើម្បី​កំណត់​រកមុខ​សញ្ញា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ។​

24-11-2013 (1)

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ឃុំខ្លួន រួមជាមួយ​វត្ថុតាង មាន​ម៉ូតូ  ស្លាក​លេខ និង​ឧបករណ៍​សម្រាប់​ដោះ​បំបែក​គ្រឿង​ម៉ូតូ​មួយចំនួន​នៅ​ចំណុច​ខាងលើនេះ ទើបតែ​មក​ជួល​ទីតាំង​ស្នាក់​នៅបាន​៣​ថ្ងៃ​ប៉ុណ្ណោះ ​ហើ​យ​ក៏​​ត្រូវ​​​សម​ត្ថកិ​ច្ច​​ស្រា​វជ្រាវ​ចាប់​ឃាត់​ជាក់ស្តែង​តែម្តង ។​ ចំណែក​ម៉ូតូ​ទាំង​១០​គ្រឿង រួមជាមួយ​ឧបករណ៍​សោ​សម្រាប់​ជួសជុល​ម៉ូតូ និង​បំបែក​គ្រឿង​ម៉ូតូ ហើយនឹង​ស្លាក​លេខ​ដែល​ដកហូត​បាន គឺ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​កំណត់​បទល្មើស និង​ប្រកាស​ឱ្យ​ម្ចាស់​ម៉ូតូ​ទាំងឡាយ​ចូលមក​ពិនិត្យ​ផ្ទៀងផ្ទាត់ ដើម្បី​សមត្ថកិច្ច​កំណត់ថា ម៉ូតូ​ទាំងនោះ​ជា​ប្រភេទ​ម៉ូតូ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ច្បាប់​លាស់ ៕

 

Leave a Reply

(*) Required, Your email will not be published