ចង់​ហ៊ឺហា គ្មាន​ប្រាក់ ឆក់​របស់​អ្នកដទៃ បាន​ត្រឹម​ជាប់​ខ្នោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈដែល​គេ​បានធ្វើ​សកម្មភាព​បន្លំ​យក​ទូរស័ព្ទ ហើយ​បម្រុង​ជិះ​គេចខ្លួន ។  ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លក់​ទូរស័ព្ទដៃ​តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​ជនសង្ស័យ​ដែល​បន្លំ​យក​ទូរស័ព្ទដៃ​នោះ​មានឈ្មោះ សុខ ឯករាជ្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​និស្សិត​មាន​ទីលំនៅ​ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ​មានឈ្មោះ តាន់ សូ​យ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ​ទូ​រ​ស័ព្ទ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។

 

​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើនេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស​១ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-4893 ម្នាក់ឯង​មក​ឈប់​នៅមុខ​ហាង​លក់​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ ភ្លាមនោះ​រូបគេ​ក៏បាន​តថ្លៃ​ទូរស័ព្ទ​ម៉ាក​សាំ​សុង កាឡាក់ស៊ី ពណ៌​ស ជាមួយ​ជនរងគ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ ។ ពេលនោះ​ជនរងគ្រោះ​ក៏បាន​យក​ទូរស័ព្ទ​ខាងលើ​ឲ្យ​ជនសង្ស័យ​ហើយ​ជនសង្ស័យ ក៏​យក​រត់​ឡើងលើ​ម៉ូតូ​របស់ខ្លួន​ព្យាយាម​ជិះ​ម៉ូតូ​គេច តែ​ត្រូវបាន​ជនរងគ្រោះ​ស្រែក​ចោ​ឡោ​យក​ម៉ូតូ​ដេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ ហើយ​បានប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង ។​

24-11-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published