ចេញពី​គុក​មិនបាន​ប៉ុន្មាន​ផង កសាង​កេរ្តិ៍ឈ្មោះ​កក្រើក​សមត្ថកិច្ច​ដដែល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន ខណៈដែល​កំពុង​ចែកចាយ​គ្រឿងញៀន ។ ការចុះ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

24-11-2013

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ ញឹក សុ​វុត្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ស្លែង រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ក្រោយពី​ការឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ជាច្រើន​រួមមាន ក្រាម​ពណ៌ ស​ថ្លា​២​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ៣​គ្រាប់ និង​៣​ចំនិត​, ដប​សម្រាប់​ជក់​ថ្នាំ​១, ដែកកេះ​៣, ទុយោ​បឺត​៤, ទុយោ​សម្រាប់​ចូក​៣, ដាវ​សាមូរ៉ៃ​២ កាំបិត​សាំង​គីម​២ ចំពុះ​ទង់​១, ដែក​អក្សរ​តេ​កាច់ក​ម៉ូតូ​១ កំ​ប្លេ​, ជញ្ជីង​១, ទូរស័ព្ទ​៤ គ្រឿង​, ១២. កាបូប​៤ ,​ថង់​ផ្លា​ស្ទិ​ក​៨ និង​ទី ក្រដាស់​សម្រាប់ ជក់​១​ដុំ ព្រមទាំង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក មី​អូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1A-3384 ។​

24-11-2013 (1)

​សូមបញ្ជាក់ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើនេះ​គឺជា​មុខសញ្ញា​ទើប​ចេញពី ពន្ធនាគារ​មួយឆ្នាំ​ប៉ុណ្ណោះ​ហើយ​ជនសង្ស័យ​ខាងលើនេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ជា​មុខសញ្ញា​ប្លន់​ដ៏​សកម្ម​ទៀតផង ។ ក្រោយពី​ពី​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់​តាម​ទៅតាម​នីតិវិធី​ច្បាប់​៕

24-11-2013 (2)  

 

Leave a Reply

(*) Required, Your email will not be published