ភាព​អស្ចារ្យ​កែ​ប្រវត្តិសាស្ត្រ​ដោយ​លត់​ជង្គង់​ជូន​បាច់ផ្កា​ដល់​បុរស​កំពូល​ស្នេហ៍ ធ្វើ​ឲ្យ​រំជួលចិត្ត​សម្រាប់​អ្នកមាន​សង្សា​

, , Leave a comment

​ប្រទេស​ចិន ៖ ស្ត្រី​ម្នាក់​បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ពញ្ញាក់​សង្សា​នៅ​កណ្តាលចំណោម​មនុស្ស​ទាំងពួង​ដោយ​លត់​ជង្គង់​ជូន​បាច់ផ្កា​ដល់​បុរស​កំពូល​ស្នេហ៍ ដើម្បី​សុំ​រៀបការ​នៅក្នុង​ទិវា Singles'Day ឬ Double 11 ដែល​ត្រូវបាន​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ សម្រាប់​ជនជាតិ​ចិន ។ នេះ​បើ​យោងតាម​គេហទំព័រ​កម្សាន្ត​របស់​ចិន chinasmack.com ដែល​បាន​ចុះផ្សាយ​នោះ​។​

khhh (2)

ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់ បរិញ្ញាបត្រ និង​អ្នក​ដែល​នៅ​លីវ នេះ ត្រូវបាន​ជ្រើសរើស​ឲ្យ​ដៃគូ​ជីវិត​ដោយ​ខ្លួនឯង ដោយ​ពួក​អ្នក​លក់រាយ ក្នុង​ថ្ងៃ​បញ្ចុះតម្លៃ​ដ៏​ពិសេស និង​លក់​ប្រហាក់ប្រហែល​ទៅនឹង Black Friday នៅក្នុង​សហរដ្ឋអាមេរិក ។​

khhh (1)

​ក្នុង​ថ្ងៃ​នោះដែរ អ្វីដែល​ធ្វើ​ឲ្យ​មនុស្សម្នា​ទាំងឡាយ​ភ្ញាក់ផ្អើល​នោះ គឺ​ប្លែក​ត្រង់​ថា និស្សិត​ស្រី​សាកលវិទ្យាល័យ Happiness Shantou ម្នាក់ បែរជា​បានស្នើរ​សុំ​និស្សិត​ប្រុស​ម្នាក់​រៀបការ នៅ​ថ្ងៃ Singles' Day! ទៅវិញ​! ដែល​ពីមុនៗ​នោះ គឺ​មានតែ​បុរស​ប៉ុណ្ណោះ “​ថោក​” ។ និស្សិត​ស្រី​ឆ្នាំ​ទី​៤​រូបនោះ ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​រ៉ូ​ប​អាពាហ៍ពិពាហ៍ បាន​លត់​ជង្គង់ និង​លើក​បាច់ផ្កា​ជូន​បុរស​សង្ហា​រូបនោះ ដើម្បី​សុំ​រៀបការ​ក្នុង​ទឹកមុខ​ស្រ​ងោ​ត​ស្រងាត់ ដែល​អត់​ដាក់ “​ទាន​ស្នេហ៍​” គឺ​មិនបាន ។

khhh (3)

បន្ទាប់ពី​ពួកគេ​ទាំងពីរ​ឱបថើប​គ្នា​ក្នុង​អារម្មណ៍​ក្តុកក្តួល​រំភើប​បំផុត មួយសន្ទុះ​មក បុរស​វ័យក្មេង​រូបនោះ ក៏បាន​ដឹក​ដៃ​នាង​ដើរ​កម្សាន្ត​តាម​ដងផ្លូវ​សួន អមដំណើរ​ដោយ​មិត្តភក្តិ​របស់​ពួកគេ​យ៉ាង​អា​ធិ​កអាធ​ម័​ក្រៃលែង ៕

   khhh (4) khhh (5)

 

Leave a Reply

(*) Required, Your email will not be published