យល់ដឹង​កត្តា​មួយចំនួន​ដែល​ផ្ត​ល់ពី​គុណ​តម្លៃ​នៃ​រស​ជីវិត

, , Leave a comment

​ភាព​ផ្អែមល្ហែម​នៃរ​សជី​វីត គឺជា​គុណ​តម្លៃ​មួយ​ដែល​អាច​បង្កើតបានជា​ភាព​សិទ្ធ​ស្នាល នេះ​ជា​អ្វីដែល​យើង​ចង់បង្ហាញ​លោកអ្នក​នូវ​ចំណុច​ដែល​អ្នក​យល់ថា វា​មិន​សំខាន់ ប៉ុន្តែ​អ្នក​គិតបែបនេះគឺ​គិត​ខុស ។ ខាងក្រោម​នេះ​ជា​កត្តា​ដែល​ត្រូវបំពេញ ៖

dv2174021

១-​ផ្តល់​ភាព​សំខាន់​ចំពោះ​បិ​រ​យា​កាស​
​ការផ្លាស់ប្តូរ​បរិយាកាស​ឱ្យមាន​លក្ខណៈ​ប្លែក​ថ្មី​មិន​ចំពោះ​ថា ជាការ​ផ្លាស់ប្តូរ​ទីកន្លែង​ពី​ផ្ទះ​ទៅកាន់​ទីកន្លែង​ហាល អាកាស សណ្ឋាគារ ឬ​សូម្បីតែ​ក្នុង​បន្ទប់​ផ្សេងៗ​ក្នុងផ្ទះ​របស់​យើង​ផ្ទាល់​ក៏បាន​ដែរ​គឺ​សុទ្ធតែ​ជួយ​បង្កើន​ថាមពល​សិច​ឱ្យ​ពុះកញ្ជ្រោល​បាន​ទាំងអស់ ។​

 

២-​និយាយស្តី​ភាសា​ស្នេហា​
​ការប្រើ​ពាក្យសម្តី​ក៏​ជា​ភ្នាក់ងារ​ជំនួយ​ម្យ៉ាង​ដែល​ធ្វើឱ្យ​សិច​របស់​អ្នក​ត្រូវបាន​បំពេញបន្ថែម​ឱ្យ​កាន់តែ​ពុះកញ្ជ្រោល​បានដែរ ។ ការ​សម្លឹង​មើលមុខ​ចំ​ដោយ​កែវ​ភ្នែកមាន​មន្ត​ស្នេហ៍​រួច​បង្ហើរពាក្យ​ដោយ​សន្សឹមៗ​ថា “​ស្រឡាញ់​” ចេញ​មកជា​វិធី​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​ដ៏​ល្អ​បំផុត និង​ឃើញ​លទ្ធផល​ច្បាស់​បំផុត ។ ដូច្នេះ​ការប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម និង​ស្រទន់​ធ្វើឱ្យ​សិច​របស់​អ្នក​កាន់តែ​ពុះកញ្ជ្រោល​រោលរាល​ខ្លាំង​តែម្តង ។​

 

៣-​ការ​ម៉ាស្សា​បបោសអង្អែល​
​ការ​ម៉ាស្សា​ត្រង់​បរិវេណ​សាច់ដុំ​ដែល​ត្រូវ​មមាញឹក​ពី​ការធ្វើការ​ពេញ​មួយ​សប្តាហ៍​មក​នោះ នឹង​ជួយ​ភ្ញោ​ច​ប្រព័ន្ធ​ប្រសាទ​ផា​រ៉ា​ស៊ិ​ម​ផា​ថេ​ទិ​កបាន​យ៉ាង​ប្រសើរ ជួយ​ឱ្យ​បុរស​ជា​គូស្នេហ៍​មាន​អារម្មណ៍​ធូរស្បើយ​ល្ហែល្ហើយ ហើយ​វា​ជា​សញ្ញា​មួយ​ដែល​ជួយ​ឱ្យគេ​ត្រៀមលក្ខណៈ​ចង់​រួមមេត្រី​ជាមួយ​អ្នក​តទៅទៀតបាន​នៅពេលដែល​អ្នក​នៅ​ជាមួយគ្នា ។ ភាពស្និទ្ធស្នាល​ដែល​ស្តែង​ចេញមក​តាមរយៈ​ការ​ឱបថើប​គ្នា​នោះ​វា​ជា​អ្វីមួយ​ដែល​ជួយ​ឱ្យ​គូស្នេហ៍​ទាំងពីរ​នាក់​មាន​អារម្មណ៍​កក់ក្តៅ​ប្រកបដោយ​សេចក្តីសុខ ។​

 

៤-​របប​អាហារ​ល្អ​
​របប​អាហារ​ល្អ​ចាត់ទុកថា​ជា​កត្តា​សំខាន់​នៃ​ការ​រំញោច​អារម្មណ៍​ផ្លូវភេទ ។ ច្បាស់​ណាស់​ថា គោល​ការ​នៃ​របប​អាហារ​ដ៏​ល្អ​នោះ​គឺ​ត្រូវ​ប្រកបដោយ​អាហារ​ដែលមាន​អាស៊ីដ​ខ្លាញ់​ឆ្អែត​ទាប ការ​បូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន ដោយ​ទទួលទាន​ផ្តោតទៅលើ​បន្លែ និង​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ វីតាមីន និង​អំបិល​រ៉ែ​ខ្ពស់ ។ ក្រៅពីនេះ​អ្នក​អាច​ពិចារណា​សារធាតុ​អាហារ​ដែល​ជួយ​បំប៉ន​សុខភាព​ផ្លូវភេទ​បានល្អ​ដូចជា L-Arginine ដែលជា​អាស៊ីដ​អា​មី​ណូ​ចាំបាច់​ចំពោះ​ការផលិត​ទឹកអសុចិ​ហើយ​ថែមទាំង​ជួយ​សម្រួល​ប្រព័ន្ធ​ឈាម​ដោយ​បញ្ចោ​ញ​ឥទ្ធិពល​ឆ្លងកាត់​សារធាតុ Nitric Oxide ដែល​ហុច​ផល​ល្អ​ចំពោះ​ការ​តបស្នង​អារម្មណ៍​ផ្លូវភេទ​ទាំង​ចំពោះ​ស្ត្រី និង​បុរស ។​

​យិន​ស៊ិន ៖ ក៏​ជា​ឱសថ​ធម្មជាតិ​លំដាប់​លេខ​មួយ​ម្យ៉ាង​ដែល​ជួយ​ពង្រឹងសមត្ថភាព​ផ្លូវភេទ​បាន​ទាំង បុរស​ទាំង​ស្ត្រី ព្រមទាំង​ជួយ​ស្តារ​រាងកាយ​ពី​ការ​ហត់នឿយ​បាន​ទៀតផង ។​

​សារធាតុ​ចម្រាញ់​ពី​អយ​ស្ទ័​រ ៖ អយ​ស្ទ័​រ​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​រ៉ែ​ធាតុ​សំខាន់​របស់​បុរស​ដែល​ជួយ​ក្នុងការ ធ្វើការ​របស់​ក្រពេញ​ប្រូ​ស្តា​ត ព្រមទាំង​មាន​ចំណែក​ក្នុងការ​គ្រប់គ្រង​ការផលិត​អ័រម៉ូន​តេ​ស្តូ​ស្តឺ​រ៉ូ​ន និង ភាពខ្លាំង​របស់ មេជី​វិត​បាន​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published