ល្បី​ថា​ លោក​សក្តិ​៤ តាក សារិទ្ធ ក្មួយ​លោក តាក វណ្ណ​ថា ស្នងកា​រ​​ខេ​ត្ត​​ព្រះ​សី​ហ​នុ​ ​បង្កើត​បន​ល្បែងស៊ីសង​ខុសច្បាប់​ និង​ប្រមូល​លុយ​ពីបទ​ល្មើស

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រីនគរបាល​ដែល​បម្រើ​ការងារ មាន​អតីតភាព​ជាង ២០​ឆ្នាំ​ឬ ៣០​ឆ្នាំ នៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ កំពុង​កើត​ជំងឺ​សតិអារម្មណ៍ លែង​ចង់​ចូល​ប៊ុ​យ​រ៉ូ​ធ្វើការ​ហើយដោយសារតែ​អំពើពុករលួយ​បក្ខពួកនិយម មាន​ការលើក​បន្តុប​ខ្សែ​ទុយោ​ខ្លួនឯង ឲ្យ​ឡើងកាន់​ការងារ​ធំៗ កន្លែង​ខ្លាញ់​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ដូចជា​ករណី​លោក តាក សារិទ្ធ ត្រូវជា​ក្មួយ​សំណព្វចិត្ត​របស់ លោកស្នងការ​កំពុង ក្តោប​ក្តាប់​ការងារ​តែម្នាក់ឯង នៅក្នុង​ការិយាល័យ​ប្រឆាំង​បទល្មើស ជិះជាន់​សង្កត់សង្កិន​ដាក់​កំហិត លើ​ប្រធានការិយាល័យ​ជំនាញ​ទាំង​៣ បង្កើត​ឲ្យ​មាន​ភាព​អសកម្ម គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។​

 

​មន្ត្រីនគរបាល​ដែល​បម្រើ​ការងារ មាន​អតីតភាព​ជាង ២០​ឆ្នាំ​ឬ ៣០​ឆ្នាំ នៅ​ស្នង ការដ្ឋាន​ខេត្ត​ព្រះសីហនុ​បានលើកឡើង​ថា លោក តាក សារិទ្ធ ទើបតែ​ចូលធ្វើ​នគរបាល កាលពី​ប៉ុន្មាន​ថ្ងៃមុន​សោះ មាន​ស័ក្តិ ៤​ពាក់​លើ​ស្មា និង​កាន់តំណែង​ជា​អនុប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស មាន​សិទ្ធិអំណាច​ធំធេង គ្រប់គ្រង​លើ​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​ពេលខ្លះ​លោក តាក សារិទ្ធ បាន​ប្រើ​អំណាច​របស់គាត់​ទៅ​បំពាន​លើ​ការងារ របស់​ស្នងការរង​ដែលជា ប្រធានការិយាល័យ​ផងដែរ​។ លោក តាក សារិទ្ធ បាន​ប្រព្រឹត្ត​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ហើយ​អំណាច​របស់គាត់​ត្រឹមតែ​ស័ក្តិ ៤​សោះ ហ៊ាន​ត្រួតត្រា​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​ចាស់ៗ ឬ​មន្ត្រី​ដែលមាន​តួនាទី​ធំ​ជាង​ខ្លួន ដោយបាន​ប្រើ​ភាសា​អសីលធម៌​គំរោះគំរើយ ឬ​ជេរប្រមាថ​ចំពោះ​មន្ត្រីនគរបាល ដែលមាន​អាយុ​ធ្វើជា​ជីតា​របស់គាត់​បាន គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ​។​

 

​លោក តាក សារិទ្ធ បាន​ចូល​ធ្វើជា​នគរបាល មិនដែល​ចូល​សាលា​ហ្វឹកហាត់​លត់​ដំ ឬ​រៀនសូត្រ​ពី​វិន័យ​សីលធម៌ របស់​នគរបាលជាតិ​នោះទេ គឺ​គាត់​បាន​ប្រើប្រាស់​សិទ្ធិអំណាច​យ៉ាង​ដាច់បង្ហៀរ ហើយ​បាន​យក​ស្បែក​ជា​នគរបាល និង​តួនាទី​ជា​នាយរង ការិយាល័យ​ប្រឆាំង​បទល្មើស​ទៅ​ប្រព្រឹត្ត​ផ្តេសផ្តាស ក្នុង​ការប្រមូល​លាភសក្ការៈ យកមក​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន នាំ​ឲ្យ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​នគរបាល​មួយចំនួនទៀត ដែល​ព្យាយាម​សាង​ភាព​ស្អាតស្អំ​។ លោក តាក សារិទ្ធ ក៏​ជាប់​ឈ្មោះ​ជា​មន្ត្រីនគរបាល ដែល​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ប្រមូល​លុយ​ពី​ជំនួញ​គ្រឿងញៀន​ខុសច្បាប់ បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែៗ ហើយ​លោក តាក សារិទ្ធ ក៏មាន​ជំនាញ​រកស៊ី​ចងការ​លុយ​ឲ្យ មេ​ឈ្មួញ​គ្រឿងញៀន​មួយចំនួន គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ ព្រោះ​មេ​ឈ្មួញ​ទាំងនោះ តែងតែ​យកលុយ​និង​មក​បង់​ជូន​លោក តាក សារិទ្ធ យ៉ាង​ទៀងទាត់​។​

 

​លើស​នេះ​ទៅទៀត គេ​ក៏​ដឹងផង​ដែរ​ថា លោក តាក សារិទ្ធ បាន​ប្រើ​អំណាច​របស់ខ្លួន ទៅ​បង្កើត​ក្លឹប​ល្បែងភ្នាល់​បាល់ទាត់ វង់​បៀ វង់​អាប៉ោង ដ៏​ធំ​មួយកន្លែង​នៅក្រោយ​ភោជនីយដ្ឋាន ជាង លីម ក្នុង​សង្កាត់​លេខ​៤ យ៉ាង​គឃ្លើន​បំផុត​គ្មាន​កោតក្រែង​ញញើត អភិបាលខេត្ត​ឬ​ច្បាប់​សូម្បីតែ​បន្តិច​។ គេ​មិន​ច្បាស់​ទេ​ថា តើ​ក្នុង​មួយខែៗ​លោក តាក សារិទ្ធ ដែល​បាន​ប្រើប្រាស់​ស្បែក​ជា នគរបាល​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដូចជា​ការបើក​បន​ល្បែងស៊ីសង​ខុសច្បាប់ ការប្រមូល​ផលប្រយោជន៍​ពី​ជំនួញ​គ្រឿងញៀន ជាពិសេស​ការ​ចងការ​លុយ​ពី​មេ​ឈ្មួញ​គ្រឿងញៀន បាន​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ ព្រោះ​លោក តាក សារិទ្ធ បាន​ឡើង​ធ្វើជា​អនុប្រធាន ការិយាល័យ​ប្រឆាំង​បទល្មើស​តែ​រយៈពេល​ខ្លី ប៉ុន្តែ​គាត់​មានទ្រព្យ​ធនធាន​ហូរហៀរ មាន​លុយ​ចាយ​មិន​ខ្វះ ហេតុនេះ​គប្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​ភាព​អសកម្ម​របស់លោក តាក សារិទ្ធ ឡើងវិញ​ផង​។​

 

កន្លងមក​មន្ត្រីនគរបាល​តូចតាច​ជាច្រើន ខឹងសម្បា​ចំពោះ​លោក ស្នងការ តាក វណ្ណ​ថា ក៏​ព្រោះតែ​ភាព​ខុសឆ្គង​របស់លោក តាក សារិទ្ធ ដែលជា​ក្មួយ​សំណព្វចិត្ត​នោះឯង សមល្មម​ដល់ពេល​ដែល​លោកស្នងការ តាក វណ្ណ​ថា ពិនិត្យមើល​ភាពអនាធិបតេយ្យ ក្មួយ​សំណព្វចិត្ត​ឡើងវិញ​ហើយ​។ ប្រជាពលរដ្ឋ​ក៏បាន​សម្តែង ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​វត្តមាន​របស់លោក តាក សារិទ្ធ ដែល​ឧស្សាហ៍​នាំ​កម្លាំង​នគរបាល​ចំនួន ៦​នាក់ ចុះ​ល្បាត​តាម​មូលដ្ឋាន​ជាច្រើន ប៉ុន្តែ​មិនដែល​មានមុខ​ទៅ បង្ក្រាប​ជំនួញ​គ្រឿងញៀន ដែល​កំពុង​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ​នោះទេ ដូចជា​មេ​ឈ្មួញ​នៅ​សង្កាត់​លេខ​៤ ឈ្មោះ រិ​ទ្ធ មាន​ប្រពន្ធ​ឈ្មោះ ច​ន្ធូ បាន​រកស៊ី​ចែកចាយ​គ្រឿងញៀន​យ៉ាង​ឆ្វេ​ច​ឆ្វាច ស្រដៀង​នឹង​ការលក់​ស្ករ​គ្រាប់ គឺ​មិនដែល​មានការ​បង្ក្រាប​ទេ ក៏​ព្រោះតែ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក តាក សារិទ្ធ​៕

pre-1

​លោក តាក វណ្ណ​ថា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​

 

Leave a Reply

(*) Required, Your email will not be published