លោក ជាម យៀប បាន​ពន្យល់​បកស្រាយ និង​ផ្តល់​សំណង​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ លោក ជាម យៀប តំណាងរាស្ត្រ​ដ៏​ល្បីឈ្មោះ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​រដ្ឋសភា នីតិកាល​ទី​៥ បានទទួល​ស្គាល់​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រថយន្ត​របស់លោក​បាន​បើក​ចំ​ពីមុខ ចំហៀង​ខាងស្ដាំ ទៅលើ​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យរ​ងរ​បួ​សបុរ​សម្នាក់ និង​ស្ត្រី​ម្នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

23-11-2013

​បន្ទាប់ពី​មាន​ចម្ងល់​ពី​មហាជន​ទាក់ទង​ទៅនឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​លោក ជាម យៀប បាន​មានប្រសាសន៍​ឱ្យដឹងថា លោក​នឹង​ទទួលខុសត្រូវ​រ៉ាប់រង​ចំពោះ​ការចំណាយ​លើ​ជនរងគ្រោះ​ទាំងស្រុង​ ។ ដោយឡែក​ចំពោះ​ដំណើរ​ការមិន​បញ្ឈប់រ​ថ​យន្ត​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រួចហើយនោះ​ត្រូវបាន​លោក ជាម យៀប លើក​ហេតុផល​ថា តាំងពី​នៅ​ក្មេង អា​កន្លែង​ត្រង់​ហ្នឹង ឱ្យតែ​មានការ​ប៉ះ​អ៊ីចឹង​អ្នកស្រុក​វាយ​ងាប់​អ្នក​បើកឡាន​នៅ​ម្តុំ​កៀនស្វាយ ហ្នឹង ហើយ​អីចឹង​យើង​នៅ​យ៉ាងម៉េច​។​

 22-11-2013

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ រថយន្ត​ទំនើប​ម៉ាក Lexus 570 ពណ៌​ខ្មៅ របស់លោក ជាម យៀប បាន​បើកបរ​បុក​ទៅលើ​ម៉ូតូ​ម៉ាក Scoopy មួយគ្រឿង​ជិះ​គ្នា​២​នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ ភូមិ​ជ័យ​ឧ​ត្ត​ម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឲ្យ​ស្ត្រី​ឈ្មោះ ភិន សោភា អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់​បាក់ជើង​បាក់ដៃ និង​បុរស​ឈ្មោះ ភឿន ខា អាយុ​៣១​ឆ្នាំ រងរបួស​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ដ​បាន​ឈប់​ដោះ​ស្លាក​លេខ​ចេញ មិនបាន ឈប់​មើល​ជនរងគ្រោះ​ទេ ហើយ​បន្តដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ដោយ​សុវត្ថិភាព ទោះបីជា​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ខណ្ឌមានជ័យ​ឃើញ​រថយន្ដ​ក៏ដោយ ក៏​មិន​ចាប់​ដែរ​៕

 

Leave a Reply

(*) Required, Your email will not be published