សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង ដោយ​មិនបាច់​ប្រឹង​

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ដ​កំពង់ឆ្នាំង ខណៈដែល​រថយន្ដ​ដឹកឈើ​ប្រណីត​១​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​បន្ទាប់ពី​បើក​លឿន​ហើយ​គេច​ពី​ម៉ូតូ ។​

 

​រថយន្ដ​ដែល​ក្រឡាប់​នោះ​ម៉ាក​កាមរី​ស៊េរី​១៩៩៣ ពណ៌​ខ្មៅ អត់​ពាក់​ស្លាក​លេខ បាន​បើកបរ​ក្នុង​ទិស ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​ដល់​ចំណុច​កើត ហេតុ​ក៏បាន​បើក​ធ្លាក់​ពី​ផ្លូវជាតិ​ចូល ប្រឡាយទឹក ហើយ​រថយន្ដ​ជ្រុល​ទៅបុក​គល់ឈើ​តែម្ដង ។

23-11-2013

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​និង ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ត្រឹម​ចុះទៅ​ពិនិត្យមើល​រថយន្ដ​នោះ​ឃើញ​មាន​ឈើ​ទាំង​៨​ដុំ​ប៉ុណ្ណោះ ។ ចំពោះ​ក​រ​ណី​នេះ​ជា​រឿង​ដដែលៗ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ចំៗ ថា ឃើញ​បង្ក្រាប​តែ​រថយន្ត​ដឹកឈើ ចំណែក​ឈ្មួញ​វិញ​មិនដែល​ឃើញ​បង្ក្រាបបាន​ម្តងណា​សោះ​៕

 

Leave a Reply

(*) Required, Your email will not be published