អ្នកប្រើប្រាស់​ដ៏​សកម្ម និង​អ្នកជួញដូរ​គ្រឿងញៀន​ដ៏​មមាញឹក ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ទៅ​តុលាការ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ៣ នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ចរាចរ​គ្រឿងញៀន ។ កា​រ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿង​ញៀ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់ចំណុច​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ យិន ដា​រ៉ូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទី​២. ឈ្មោះ អៀង ឈុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់បំបែក ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម អ្នក​ទាំងពីរ​ជា​អ្នកជួញដូរ និង​ទី​៣.​ឈ្មោះ អ៊ុត រាត្រី ហៅ​គី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣ សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​គ្រាប់ ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង ។

23-11-2013

​បន្ទាប់ពី​ឃាត់ខ្លួន និង​ឆែកឆេរ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង រួមទាំង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published