ប្រទេសឥណ្ឌូនេស៊ី ៖ ក្រុមហ៊ុន Hitman System ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ស្នេហា នៅឥណ្ឌូណេស៊ី បានប្រកាសទាំងមោទកថា អស់កាល ៧ ឆ្នាំហើយ ដែលវគ្គសិក្សា១វគ្គៗ មានរយៈពេល ៣ថ្ងៃ ជួយធ្វើឲ្យប្រែប្រួលជីវិតរបស់បុរសនៅលីវ ឯកោរាប់ពាន់នាក់ ជួយដល់គេក្នុងការជ្រៀតចូលបេះដូងរបស់នារីៗ ។ នេះបើយោងតាមគេហទំព័ររប់ប្រទេសអង់គ្លេស dailymail.co.uk ដែលបានចុះផ្សាយកន្លងមក ។
គេហទំព័ររបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា វគ្គសិក្សារបស់ពួកគេ សំដៅបំពាក់ទេពកោសល្យសមត្ថភាពកសាងទំនាក់ទំនង “អន្លង់អន្លោច, យូរអង្វែង” ពុំមែនសម្រាប់ក្តោបយកមកបម្រើកាមគុណទេ ។ បុរសជាច្រើនមិនខ្លាចញញើតនឹងចំណាយប្រាក់ប្រមាណ ៤៥ ដុល្លារ ដើម្បីបង់សោហ៊ុយរៀនសូត្រ ៣ ថ្ងៃ នេះទេ ។ អ្នកខ្លះថែមទាំងហ៊ានចំណាយ ៣៤៨ ដុល្លារ សម្រាប់រៀន ១ ទល់ ១ ផង ។
នៅក្នុងហាងកាហ្វេនា តំបន់អ៊ូអរមួយ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មឥណ្ឌូណេស៊ី បុរស ១០ រូប មើលទៅហាក់ដូច “ជាញញើតញញើម” កំពុងអង្គុយស្តាប់អ្នកជំនាញការណែនាំវិធី “ចូលកៀក” ប្រាស័យទាក់ទង និងជ្រៀតចូលបេះដូងរបស់នារី ដែលខ្លួនស្រឡាញ់បាន ។
វគ្គសិក្សា៣ថ្ងៃមួយ របស់អ្នកជំនាញការសញ្ជាតិអង់គ្លេស Kezia Noble អ្នកឯកទេស និងជាអ្នកប្រឹក្សាយោបល់ម្នាក់ -ពាណិជ្ជករ Lex de Praxis ស្ថាបនិក Hitman System ពោលថាៈ អ្នកចាំថា ត្រូវតែមានការវិនិយោគដល់ស្នេហា ។ គាត់ណែនាំរបៀបញញឹម សម្លឹងចំភ្នែកដៃគូ ទិញសម្លៀកបំពាក់ ស្បែកជើង កាបូប… ប្រសិនចង់ទាក់ទាញចិត្តរបស់នាង ។
លោក Lex de Praxis ប្រាប់ថា មានបុរសនៅលីវប្រមាណ ២៥០.០០០ នាក់ហើយ បានមកចូលរួមវគ្គសិក្សានេះ ហើយអ្នកខ្លះបច្ចុប្បន្ន បានក្លាយជាអ្នកជំនាញការ និងប្រកបអាជីពនេះដែរ ៕