ឃាតកម្ម​ដ៏​សាហាវ​កាត់​ក្បាលមនុស្ស បាន​លេចឡើង​ជាថ្មី​ក្នុង​ខេត្តកំពត​

, , Leave a comment

​ខេត្តកំពត ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់ និង​អាណោចអាធ័ម​បំផុត​មួយ ខណៈដែល​គេ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដែល​ត្រូវ​ជនដៃដល់​កាប់​ដាច់​ក្បាល​នៅក្នុង​វាលស្រូវ ខណៈ​ទៅ​ដាក់​បង្កៃ​ពេលយប់ កាលពី​វេលា​ម៉ោងជាង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​កោះ​ចម្ការ ឃុំ បឹង​សាលា​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

 

​អំពើ​ឃាត​កម្មដ៍​សាហាវ​នេះ គេ​មិនទាន់​ដឹង​ពី​មូល ហេតុ​នៅឡើយ តែ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា សង្ស័យ​រឿង​គំនុំ ។ បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យន់ ហាន អាយុ​៥០​ឆ្នាំ មាន​ប្រព​ន្ឋ​និង​កូន​៦​នាក់​នៅក្នុង​បន្ទុក ។​

SAMSUNG DIGITAL CAMERA

​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ទៅ​ដាក់​បង្កៃ​ដូច​សព្វមួយដង ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០០​ម៉ែត្រ ។ ប្រភព​បន្តថា លុះដល់​ម៉ោងជាង​១២​អធ្រាត្រ ដោយ​បាត់​មិនឃើញ​ត្រឡប់មកវិញ ក្រុមគ្រួសារ​បាន​ដើររក ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅក្នុង​វាលស្រូវ ដោយ​បាត់​ក្បាល​រកឃើញ នី​ង​បង្កឱ្យមាន​ការផ្អើលឆោឡោ​តែម្តង ៕

 

Leave a Reply

(*) Required, Your email will not be published