ខណៈ​កំពុង​រួមភេទ​ ត្រូវ​តោ​ហែក​ស៊ី​គួរ​ឲ្យ​រន្ធត់

, , Leave a comment

​ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ស្ត្រី​ម្នាក់​ត្រូវបាន​វាយប្រហារ និង​សម្លាប់​ដោយ​តោ​១​ក្បាល ខណៈ​កំពុង​រួមភេទ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​នៅក្នុង​ព្រៃ​ដាច់​ពី​ភ្នែក​អ្នកជិតខាង​១​កន្លែង ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ។ យោងតាម​គេហទំព័រ kenyan-post.com បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​មានឈ្មោះ Sharia Mawera ខណៈ​នាង​កំពុង​រួមរ័ក​ជាមួយ​មិត្ត​ប្រុស​នៅឯ​គុម្ពោត​ព្រៃ​ដាច់ស្រយាល​មួយ នៅ​ជិត​ទីប្រជុំជន​ភាគ​ខាងជើង Kariba ហើយ​ស្រាប់តែ​នៅពេលនោះ ក៏​លេចចេញ​តោ​១​ក្បាល​បង្ហាញខ្លួន និង​សង្គ្រប់​មកលើ​រូបនាង​តែម្តង ។​

tiger (1)

​ករណីនេះ​ត្រូវបាន​ជឿថា មិត្ត​ប្រុស​របស់​នាង បាន​គ្រប់គ្រង​ការរត់​គេចចេញ ពី​ក្រ​ញ៉ាំ​តោ​ដ៏​កាច​សាហាវ​នេះ និង​ព្យាយាម​រត់​ភៀសខ្លួន នៅពេល​តោ​កំពុង​សង្គ្រប់​ទៅលើ​មិត្តស្រី​របស់ខ្លួន ។​ប្រភព​បាន ប្រាប់​ឲ្យ​ដឹង​ទៀតថា ជា​អកុសល ស្ត្រី​រូបនោះ​ត្រូវបាន​តោ​ហែក​ញី​ញក់​រហូតដល់​ស្លាប់ ។ ប៉ុន្តែ មិត្ត​ប្រុស​របស់​នាង បាន​គ្រប់គ្រង​ការរត់​គេចចេញ​ទាំង​ខ្លួនប្រាណ​ននលគក​តែម្តង ។ ប្រភព​បាន​បន្តថា បុរស​រូបនោះ គឺជា​អ្នកនេសាទ​ម្នាក់ ហើយ​មិត្តស្រី​របស់គាត់ ធ្វើការ​នៅឯ​ផ្សារ​ក្នុង​តំបន់​មួយកន្លែង ។​

tiger (2)

​បុរស​ដែល​កំពុងមាន​អារម្មណ៍​ស្លុតរន្ធត់​រូបនេះ បាន​ប្រាប់​ប៉ូលីស​ឲ្យ​ដឹងថា រូបគាត់ និង​មិត្តស្រី បាន​កំពុងតែ​រ៉ូ​ម៉ែន​ទិច​ជាមួយគ្នា​យ៉ាង​ត្រជាក់ចិត្ត​បំផុត​នោះ ស្រាប់តែ​រំពេច​នោះ ក៏​លេចចេញ​តោ​១​ក្បាល​បង្ហាញខ្លួន​នៅក្រោយ​ពួកគេ និង​ស្រែក​គ្រហឹម រួច​ចាប់ផ្តើម​វាយប្រហារ​មកលើ​ពួកគេ​ភ្លាមៗ​តែម្តង ប៉ុន្តែ សំណាងល្អ ដែល​រូបគាត់​បាន​រួច​ផុតពី​សេចក្តីស្លាប់ ។​

  tiger (3)

​បន្ទាប់ពី​ករណីនេះ បានកើត​ឡើងជា​លើក​ទី​២ កម្លាំង​សមត្ថកិច្ច​ក្នុង​តំបន់ ក៏​ចាប់ផ្តើម​តាម​ប្រ​ម៉ាញ់​សត្វ​កំណាច​នេះ​ផងដែរ ដែល​ត្រូវបាន​គេ​ជឿថា ជា​សត្វ​ដែល​បង្ក​ឲ្យ​បាត់​ខ្លួន​បុរស​ម្នាក់ កាលពី​ចុង​សប្តាហ៍​មុន ៕

 

Leave a Reply

(*) Required, Your email will not be published