ប្រើ​ស្ទៃ​យ៍​ថ្មី​ប្រើ​ប្រពន្ធ​ជា​ឧបករណ៍​កំដរ​តណ្ហា​កាមគុណ ឆ្លៀតឱកាស​លួច​ទ្រព្យសម្បត្តិ​ពេល​កំពុង​រួមរ័ក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​មា្ន​ក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ក្នុងករណី​សាង​ភាព​សុខ​ស្រួល ដើម្បី​មានឱកាស​លួច​ទ្រព្យសម្បត្តិ​។ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២ រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ផ្ទះសំណាក់​កូរ៉េ​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ បុល សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​២​ឈ្មោះ ឃួន​ទី ភេទ​ស្រី អាយុ​២៥​ឆ្នាំ អ្នក​ទាំងពីរ ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុភ័ណ្ណ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣ សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​បាន​បង្ហាញថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនរងគ្រោះ​មាន​ទំនាក់ទំនង​ស្គាល់​នារី​ម្នាក់​ឈ្មោះ ឃួន​ទី នៅក្នុង​ហាង​ផឹកស៊ី​មួយ​ក្នុង​ខណ្ឌទួលគោក​។ ក្រោយមក​១​សប្ដាហ៍​គឺ​នៅ​ថ្ងៃទី ១៦ គាត់​បាន​ទូរស័ព្ទ​ណាត់ជួប​នាង​មក​ផឹកស៊ី​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ក៏​បបួល​នាង​ទៅ​រួមរ័ក​នៅក្នុង​ផ្ទះសំណាក់​អប្សរា​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ នៅ​ម៉ោង​ប្រហែល​១១ យប់​។ ក្រោយ​រួមរ័ក​រួច​ជនរងគ្រោះ​ជាប់រវល់​ចូល​បន្ទប់ទឹក​លាង​សំអាត​កាយ​ពេលចេញ​មកវិញ​ក៏​ស្រាប់តែ​បាត់​នាង និង​បាត់​កាបូប​លុយ​មួយ​ដែល​ក្នុងនោះ​មាន​អត្តសញ្ញាណប័ណ្ណ​១ សំបុត្រ​បញ្ចាំ​ខ្សែដៃ​១​ខ្សែ លុយកាក់​មួយចំនួនទៀត និង​សោ​ម៉ូតូ​ទៀត​ភ្លាមៗ​នោះ​ជនរងគ្រោះ​រត់​មក​សួរ​អ្នក​ម្ចាស់ផ្ទះ​សំណាក់​គេ​ប្រាប់ថា​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហ​ត ពាក់​ស្លាក​លេខ 1AT 7180​នោះ​ចេញទៅ​ជាមួយ​ប្រុស​ម្នាក់​ទៅ​បាត់​ហើយ​។​

22-11-2013

​ក្រោយពី​ចាប់ខ្លួន​ចោរ​ញី​ឈ្មោល សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​ឈាន​រក​ចាប់​បក្ខពួក​ពាក់ព័ន្ធ​បន្តទៀត ៕

 

Leave a Reply

(*) Required, Your email will not be published