បេះដូងជាផ្នែកមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត និងជាកម្លាំងចលករមួយជម្រុញចរន្តឈាមក្នុងសារពាង្គកាយ ។ ប្រសិនបើបេះដូងមានបញ្ហា ឬមានភាពមិនប្រក្រតីនោះ វាពិតណាស់នឹងធ្វើឲ្យប្រឈមមុខនឹងជំងឺផ្សេងៗ ។ ខាងក្រោមនេះជារបបអាហារដែលអាចជួយការពារបេះដូងពីជំងឺផ្សេងៗបាន៖
១-គ្រាប់អាម៉ង់
ជាប្រភេទប្រូតេអ៊ីនជួយកាត់បន្ថយកូឡេស្តេរ៉ូល ជួយដល់បេះដូងយ៉ាងច្រើន ពីព្រោះវាមានសមាសធាតុផ្សំសំខាន់ៗដូចជា អាស៊ីដខ្លាញ់ដ៏ចាំបាច់ចំពោះរាងកាយ និងមានអាស៊ីដខ្លាញ់មិនឆ្អែត ទើបមានចំណែកជួយការពារការកើតរោគបេះដូងបានយ៉ាងប្រសើរ ។
២-ផ្លែប៉ោម
ជាផ្លែឈើដែលមានសារធាតុអេនធីអក់ស៊ីដេនស៍មានកាកសរសៃសម្បូរទៅដោយវីតាមីនច្រើនប្រភេទ និងអំបិលរ៉ែ ថែមទាំងជួយកាត់បន្ថយកូឡេស្តេរ៉ូល ព្រមទាំងជួយកាត់បន្ថយដំណើរកើតខ្លាញ់ដែលមិនល្អក្នុងរាងកាយផងដែរ ។
៣-សណ្តែក
សម្បូរទៅដោយប្រូតេអ៊ីន ជួយកាត់បន្ថយកូឡេស្តេរ៉ូល និងការពាររោគមហារីកបេះដូង ។
៤-ផ្លែប្ល៊ូបឺរី
មានសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីអាចភ្ញោចកោសិកាថ្លើមឱ្យធ្វើការបានល្អជួយកាត់បន្ថយខ្លាញ់ និងកូឡេស្តេរ៉ូល ។
៥-សាច់ត្រី
សាច់ត្រីដែលមានខ្លាញ់ដូចជា ត្រីសូម៉ុង ជួយកាត់បន្ថយកូឡេស្តេរ៉ូលដែលមិនល្អ និងមានខ្លាញ់ប្រភេទល្អ ដូចជាអូមេហ្គា-៣ ដែលល្អចំពោះសុខភាពទៀតផង ៕