សហរដ្ឋអាមេរិក ៖ យោងតាមគេហទំព័រ worldduh.com បានផ្សព្វផ្សាយពីសកម្មភាពរបស់ស្ត្រីអាក្រាតននលគកម្នាក់ ដែលអះអាងខ្លួនឯងថា គឺជា “រាជិនីរថភ្លើង” បានឡើងជិះ និងបង្ហាក់ ដំណើរសេវាកម្មរថភ្លើង Red Line ១ខ្សែ អស់ជិតកន្លះម៉ោង ទម្រាំប៉ូលីសមកចាប់វៃខ្ចោះ បញ្ជូនទៅកាន់ស្ថានីយ៍រថភ្លើង ស្ថិតក្នុងទីក្រុង Chicago ។
យោងតាមសមាជិកអ៊ីនធើរណេតម្នាក់ឈ្មោះ Anne ដែលបានចែករំលែករូបភាពទាំងនេះ បានឲ្យដឹងថា ស្ត្រីរូបនេះ បាននិយាយថា នាងនឹងដើរទៅកាប៊ីនរថភ្លើង ដើម្បីបើកវា និងប្រាប់អ្នកដំណើរទាំងអស់ ឲ្យចុះចេញ ។
ចំណែកសាក្សីដែលឃើញហេតុការណ៍នេះផ្ទាល់ភ្នែក វិញ បាននិយាយថា ស្ត្រីរូបនេះមានអាយុប្រហែលជា ៣១ ឆ្នាំ បានបញ្ជារឲ្យអ្នកដំណើរទាំងអស់ឲ្យចុះចេញពីលើរថភ្លើង និងបង្កឲ្យផ្អាកដំណើររថភ្លើងប្រមាណពី ១៥ ទៅ ៣០ នាទី ។ ភ្លាមៗនោះ ប៉ូលីសក៏បានមកដល់កន្លែងកើតហេតុប្រហែលជាម៉ោង ១២ និង ៤៥ នារី ថ្ងៃត្រង់ និងចាប់ទាញស្ត្រីរូបនេះចុះពីលើរថភ្លើង ដាក់ខ្នោះបណ្តើរទៅកាន់ស្ថានីយ៍រថភ្លើង ដើម្បីសួរនាំពីមូលហេតុ ។
បន្ទាប់មក ស្ត្រីរូបនេះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ St Francis នៅ Evanston ដើម្បីអប់រំ ។ ស្ត្រីប៉ូលីសអ្នកនាំពាក្យម្នាក់ បាននិយាយថា ស្ត្រីរូបនេះ បានទទួលរងពីជំងឺផ្លូវចិត្តតែម្តង ៕