ប្រទេសប្រេស៊ីល ៖ យោងតាមប្រភពពីគេហទំព័រ ibyamamare.com បានឲ្យដឹងថា ការប្រកួតជ្រើសរើសបវរកញ្ញាឯកព្រះកន្ធីងស្អាតប្រចាំឆ្នាំ២០១៣ “2013 Miss Bumbum” ឥឡូវនេះ រកបានរកឃើញហើយ គឺបានទៅលើនាង Dai Macedo អាយុ ២៥ ឆ្នាំ មកពីប្រេស៊ីល ។
Dia Macedo តំណាងឲ្យរដ្ឋ Goias ភាគកណ្តាលនៃប្រទេសប្រេស៊ីល គឺជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខនារីចុងក្រោយ ១៥ រូប ដែលបានចូលរួមប្រកួតនៅក្នុងទីក្រុង Sao Paolo កាលពីសប្តាហ៍មុន ដែលចាប់ផ្តើមដំបូងជាមួយបេក្ខនារីសរុបចំនួន ២៧ រូប មកពីទូទាំប្រទេសប្រេស៊ីល ។
ពួកបេក្ខនារីដែលឈ្នះសម្រាប់ បវរកញ្ញាឯកព្រះកន្ធីងស្អាតនេះ បានក្លាយជាជនល្បីនារាត្រីយប់មួយ ក្នុងប្រទេសប្រេស៊ីល និងបានបញ្ចប់ក្នុងដំណោះស្រាយរួបរួមគ្នាមួយ ។ ប៉ុន្តែ ការឈ្នះការប្រកួតនេះ គឺវាមិនមែនជាការងាយស្រួលនោះទេ ។ Macedo បាននិយាយថាៈ “ខ្ញុំបដិសេចខ្លួនឯងនូវអ្វីៗជាច្រើនៈ គ្មានក្លឹបរាត្រី, គ្នានភាពផ្អែមល្អែម ។ ខ្ញុំចង់ទៅកន្លែងហាត់លើកសម្រស់នៅសៅរ៍ និងអាទិត្យ” ។
គួរឲ្យកត់សម្គាល់ថា សម្រស់ព្រះកន្ទីង របស់នាង Dai Macedo មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍គណៈកម្មការប៉ុណ្ណោះទេ គឺតែថែមទាំងធ្វើឲ្យទស្សនិកជនដាក់គូថនឹងកៅអីពុំជាប់ ជាពិសេស ពួកអ្នកថតរូបតែម្តង គឺរង់ចាំតែលើកកាណុងកាមេរ៉ារកដាក់ច្រត់ៗ នៅពេលនាងចេញមកបង្ហាញខ្លួនម្ដងៗ ៕