ចោរប្លន់​ឆ្លងដែន​ហែក​គុក​នៅ​ខេត្ដ​កំពង់ចាម ចាប់បាន​នៅ​ខេត្តបាត់ដំបង​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​ចោរលួច និង​ជា​ទណ្ឌិត​ដែល​លួច​ហែក​គុក​រត់គេចខ្លួន​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ដ​បន្ទាយមានជ័យ និង​ខេត្ដ​បាត់ដំបង ឃាត់ខ្លួន​បាន​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្ដ​បាត់ដំបង ហើយ​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ស្រុក​សំពៅ​លូន ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ប្រតិ​ប​ត្ដិ​ការ​ខាងលើ បានឱ្យដឹងថា បន្ទាប់ពី​លោកស្នងការ​នគរបាល​ខេត្ដ​បាត់​ដំ បង​ផ្ដល់ព័ត៌មាន​ពីមុខ​សញ្ញា​ចោរប្លន់​ចេញពី​ខេត្ដ​បន្ទាយមានជ័យ ចូលមក​ស្រុក​សំពៅ​លូន  លោក​ស្នងការរង​ខេត្ដ​បាត់ដំបង បាន​សុំ​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ដ​បន្ទាយមានជ័យ ចុះមក​ស្រុក​សំពៅ​លូន ដែល​ដឹកនាំ​ដោយ​លោក​អធិការ​ស្រុក​សំពៅ​លូន និង​លោក​អធិការ​ក្រុង​ប៉ោយប៉ែត ចុះ​តាម​គោលដៅ​រហូត​ចាប់បាន​មុខសញ្ញា​ចោរប្លន់​២​នាក់ មានឈ្មោះ ឡុង ប៊ុន​ថេ​ន អាយុ​៣៩​ឆ្នាំ និង ឈ្មោះ កង សុខា អាយុ​២៧​ឆ្នាំ ព្រមទាំង​ដកហូត​កាំភ្លើងខ្លី​កា​៥៩​មួយ​ដើម គ្រាប់​១​បង់ និង​ឧបករណ៍​កាច់ក​ម៉ូតូ​មួយចំនួន ។​

21-11-2013

​សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​២​ដែល​ឃាត់ខ្លួន​គឺជា​ទណ្ឌិត​ដែល​បាន​លួច​ហែក​គុក​នៅ ខេត្ដ​កំពង់ចាម កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ ៕

 

Leave a Reply

(*) Required, Your email will not be published