ឃាត់ខ្លួន​មេ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ក្នុង​ខេត្តកំពង់ចាម​

, , Leave a comment

​ខេត្តកំពង់ចាម ៖ អ្នក​ចិញ្ចឹម​មាន់​ជល់ និង​ជា​ជន​សកម្ម​ជួញដូរ​គ្រឿង​ញៀន​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​សហការ​ជាមួយនិង​ស្ថាប័ន​សាលាដំបូង​ខេត្ត ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ២០១៣ ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់ ។​

21-11-2013

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឯក ចាន់​មករា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។ ស្រប​ពេលដែល​ជនសង្ស័យ​កំពុងតែ​ធ្វើដំណើរ​តាម​ម៉ូតូ​១​គ្រឿង​នៅត្រង់ ផ្លូវ​អង់​តែ​ន​០១៦ ស្ថិតនៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​ចាប់ខ្លួន​ដោយ​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​ធំ ខណៈ​បំរុង​យកទៅ​ចែកចាយ ។​

21-11-2013 (2)

​ក្រោយពី​ចាប់ខ្លួន ក៏បាន​នាំទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ទិញ​អេតចាយ​មួយកន្លែង​ជិត​រោងចក្រ អគ្គិសនី​ខេត្ត​ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​សាលាដំបូង​ខេត្ត ។ ដោយបាន​ឆែកឆេរ​ឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​ទៀត លាក់ទុក​នៅក្នុង​ចង្កូតរថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​ផងដែរ​។ សូមបញ្ជាក់ថា រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​ដែល​ជនសង្ស័យ​រូបនេះ​ជិះ គឺ​ធ្លាប់​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​បាន​ចាប់ ម្តង​រួចមកហើយ​នាពេល​កន្លងមក ដោយសារតែ​ជននេះ​យក​ថ្នាំញៀន​ទៅ​ចែកចាយ​នោះ រត់ចោល​រថយន្ត ៕

  21-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published