ទំនេ​ពេក​រពឹសដៃ ក្លាយជា​ចោរលួច​ទូរ​សព្ទ័​ត្រូវ​សមត្ថកិច្ច​អប់រំ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ​៖ សិស្សសាលា​ញៀន​ល្បែង​ម្នាក់​ត្រូវបាន​ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព​ទ្ធ័​ចាប់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច ក្រោយពី​រូបគេ​ធ្វើ​សមកម្ម​ភាព​ទៅ​បញ្ចូល​បទ​ភ្លេ​ទ ហើយ​បន្លំ​លួច​ទូរ​សព្ទ័ អស់​ជាច្រើន​គ្រឿង នៅក្នុង​ហាង​ទូរស័ព្ទ គា លី​ស័​ក្ត ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង កាល​វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ហាង​ទូរស័ព្ទ​គា​លី​ស័​ក្ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

21-nov-2013 

​ក្មេងប្រុស​បន្លំ​លួច​ទូរស័ព្ទ​នេះ មានឈ្មោះ ព្រំ រ៉ា​ម៉​ង់ អាយុ ១៥​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៅ​វិទ្យាល័យ​ប៉ោយប៉ែត​ក្រុង​។ ប​ច្ចុ​ប​ប្បន្ន រស់នៅ​ជាមួយ​ជីដូន ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​យក​កាមេរ៉ា​ថតរូប​មក​លក់​រួច​ទិញ​ទូរ​សព្ទ័​សាំ​សុង​មួយគ្រឿង ។ កន្លង​ទៅបាន​ពីរ​ថ្ងៃ​ជនសង្ស័យ​រូបនេះ បានមក​បញ្ចូល​បទ​ភ្លេង ហើយក៏​បន្លំ​លួច​ទួ​រ​ស័ព្ទ​ដែល​ដាក់តាំង​លក់​ក្នុង​ទូរ ខណៈ​រូបគាត់​កំពុង​រវល់​។ ភ្លាមៗ​នោះ ត្រូវ​ប្អូនប្រុស​របស់លោក​ឃើញ​ទាន់ ទើប​ផ្អើល ឆោឡោ​តែម្តងទៅ និង​ដេញចាប់​ក្មេងប្រុស​ជា​ជនសង្ស័យ​ប្រគល់ជូន​សមត្ថកិច្ច​តែម្តង​។​

21-nov-2013 (1)

​ទោះជា​យ៉ាងណា​ម្ចាស់​ហាង​សុំ​មិន​ប្តឹងផ្តល់ ព្រោះ​ទូរ​សព្ទ័​អាយ​ហ្វូ​ន​៣ គ្រឿង ដែល​ឈ្មោះ ព្រំ រ៉ា​ម៉​ង លួច​នោះបាន​យក​មកវិញហើយ ម្យ៉ាងទៀត​ដោយ​មើលថា គេ​នៅ​ក្មេង​ពេក និង​ជា​សិស្ស​កំពុង​នៅ​រៀន គ្រាន់តែ​ឲ្យ​សុំទោស និង​ឲ្យ​អាណាព្យាបាល មក​ទទួល​យកទៅ​អប់រំ​បន្ត​នៅផ្ទះ​តែប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published