រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះតូបលក់ចាបហួយមួយទាំងស្រុង និងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ដោយសារផ្ទុះកំប៉ុងហ្គាសពេលបញ្ចូលលក់ឲ្យភ្ញៀវ ។ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ឋិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន៤គ្រឿង បាញ់ពន្លត់ទាំងស្រុងមិនរាលដាលដល់លំនៅឋានក្បែរនោះទេ ។ ចំពោះទ្រព្យសម្បត្តិដែលខូចខាតនៅមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយ ៕