ប្រុស​ប្រកែក ស្រី​ប្រកាន់ ស្រី​ខ្ចី​ឆ្នាំង ប្រុស​ជាប់​ខ្នោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​បានទទួល​បណ្តឹង​របស់​នារី​រងគ្រោះ ក្នុងករណី​រំលោភ​បានសម្រេច​នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ។  ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។​

 

​បុរស​ជា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឆន អឿន អាយុ​២៥​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ គ​.​ន​.​រ អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ ។​

 

​តាម​ការរៀប​រាប់រប​ស់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា វេលា​ម៉ោង​៧​យប់ រូបនាង​បាន​ទៅ​ខ្ចី​ឆ្នាំង​ដាំបាយ ពី​ជនសង្ស័យ ។ លុះដល់​ម៉ោង​១០​យប់ ជនសង្ស័យ​ក៏បាន​ទៅយក​ឆ្នាំង​ពី​នាង​មកវិញ ។ ពេលមកដល់​បន្ទប់រ​បស់​ខ្លួន​ហើយ ជន សង្ស័យ​ក៏​ត្រឡប់​ទៅ​បន្ទប់​របស់​នាង​ម្ដងទៀត ហើយ​ក៏បាន​គោះទ្វារ នាង​នឹកស្មានថា​បងប្អូន​ក៏​បើកទ្វារ ពេលនោះ​ជនសង្ស័យ​ក៏បាន​ចូលទៅក្នុង​បន្ទប់​នាង​និង​ដាក់​គន្លឹះទ្វារ ទៀត ។ នារី​រងគ្រោះ​បាន​និយាយទៀតថា ខណៈ​កំពុង​នៅក្នុង​បន្ទប់​របស់​នាង ជនសង្ស័យ​បាន​និយាយ​គំរាម​នាង​មិនឱ្យ​ស្រែក ហើយ​បាន​ចាប់​រូបនាង​រំលោភ​រហូត​បានសម្រេច និង​បាន​ដេក​នៅក្នុង​បន្ទប់​នាង​ទល់​ភ្លឺ ។ រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ទើប​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​តែម្ដង ។​

 

​ចំណែកឯ​ជនសង្ស័យ​បាន​ប្រ​កែប​ថា រូបគេ​និង​នាង​បាន​ស្រឡាញ់គ្នា​យូរ​ខែ​មកហើយៗ​នៅ​យប់នោះ​ពួកគេ​ទាំង ២​នាក់​បាន​ត្រូវរ៉ូវ​ព្រមព្រៀង​ជាមួយគ្នា​ទេ គ្មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ ហើយ​រូបគេ​ក៏​មិនដឹង​មូលហេតុ​អ្វី​ទើប​នាង​ដាក់ពាក្យ​ប្ដឹង​ខ្លួន​បែបនេះ​ទៅវិញ ។​

21-11-2013

​តែ​ទោះបីជា​យ៉ាងណា​រឿងរ៉ាវ​ប្រុស​ប្រ​កែប ស្រី​ប្រកាន់​នេះ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​រ ដ្ឋា​ន នគរបាល​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published