ប្រទេសសិង្ហបុរី ៖ យោងតាមរបាយការណ៍នៅក្នុង The New Paper បានឲ្យដឹងថា បវរកញ្ញា Kayla Wong មានអាយុ ១៩ ឆ្នាំ ត្រូវបានផ្តល់តម្លៃខ្លួន ៨,០០០ ដុល្លារ ក្នុង១ខែ ដើម្បីធ្វើជាអ្នកកំដរសង្គមម្នាក់ រីឯបវកញ្ញា Krizzia Sayson អាយុ ២០ ឆ្នាំ ត្រូវបានផ្តល់តម្តៃខ្លួន ៤,០០០ ដុល្លារ ក្នុង១ម៉ោង សម្រាប់បម្រើសិច ។
ការផ្តល់ជូនដ៏កខ្វក់ត្រូវបានធ្វើឡើងសម្រាប់ជុំផ្តាច់ព្រ័ត្រ នៃការជ្រើសរើសបវរកញ្ញាសឹង្ហបុរី Miss World Singapore (MWS) 2013 តាមរយៈបុគ្គលិកលក្ខណៈរបស់ពួកគេ និងនៅលើទំព័រ Facebook MWS ។
តារាម៉ូឌែលទាំងពីរដួងនេះ បាននិយាយថា ពួកគេត្រូវបានធ្វើឲ្យភ័យរន្ធត់ ដោយការយាយីផ្លូវភេទដែលបើកមើល ហើយពួកគេក៏សូមធ្វើការព្រមានដល់ស្ត្រីវ័យក្មេងទាំងឡាយ ឲ្យមានការយល់ប្រឆាំងទៅនឹង “ជញ្ជក់ឈាម” សិចទាំងនេះផងដែរ ។
ប៉ុន្តែអ្នករៀបចំព្រឹត្តិការណ៍ Edmund Ooi of Asia Music People បាននិយាយថា គាត់មិនមែនការភ្ញាក់ផ្អើលទេដែលថា ជុំផ្តាច់ព្រ័ត្រនៃ MWS នេះ ត្រូវបានស្នើសម្រាប់ផ្លូវភេទនោះ ។
គាត់បានបន្ថែមថា “កម្មវិធីដ៏អាធឹកអាធមនេះ ធ្វើឲ្យស្ត្រីទាំងនេះ កាន់តែមានតម្លៃខ្លាំងឡើង ចំពោះអ្នកជញ្ជក់ឈាម ខណៈដែលពួកបានយល់ឃើញថា ពួកនាងៗដូចជាការចាប់រង្វាន់មួយអីចឹង” ៕