អារម្មណ៍​ផ្លូវភេទ​ខ្ពស់បំផុត​របស់​ស្ត្រី

, , Leave a comment

​សេចក្តីត្រូវការ​ផ្លូវភេទ​ជា​រឿង​ធម្មជាតិ​របស់​បុរស​គ្រប់រូប​ហើយ​មួយ​ភាគ​ធំ​តែង​មិនបាន​ដឹង​ទេ​ថា ស្ត្រី​មាន​សេចក្តីត្រូវការ​ផ្លូវភេទ​មិន​ខុសពី​បុរស ឡើយ ។ តើ​អារម្មណ៍​នៅពេលណា​ខ្លះ​ដែល​នាង​ត្រូវការ​ខ្លាំង​បំផុត ៖

couple-sex

១-​នៅពេល​មាន​សេចក្តីសុខ​មិន​ថា ពី​ការសម្រេច​ជោគជ័យ​ក្នុងតួនាទី​ការងារ និង​រួម​រហូតដល់​ការ​ត្រូវ​ឆ្នោត ។ ក្នុងអំឡុង​បែបនេះ​ស្ត្រី​តែងមាន​អារម្មណ៍​ផ្លូវភេទ​ទ្វេដង​ឡើង ។​

 

២-​នៅពេល​ស្ថិតក្នុង​បរិយាកាស​ល្អៗ​គឺ​មិនមាន​សំឡេង​ក្តុងក្តាំង សំឡេង​យំ ឬ​ការឈ្លោះប្រកែក​គ្នា​របស់​កូនចៅ​ជាដើម ។ បុរស​ត្រូវ​យល់ថា ក្នុងស្ថានភាព​បែបនេះ​អារម្មណ៍​ផ្លូវភេទ​របស់​នាង​គ្មានទេ ហើយ​បើ​ត្រូវការ​នោះ​នាង​ក៏​មិនអាច​សម្រួល​អារម្មណ៍​បាន​គ្រប់គ្រាន់​ដែរ ។ ក្នុង​បរិយាកាស​សប្បាយរីករាយ​បែបនេះ​នឹង​ជួយ​បង្កើត​បរិយាកាស​ដល់​អារម្មណ៍​ផ្លូវភេទ​របស់​ស្ត្រី​កើន​ទ្វេ​ឡើង ។ បើ​ជ្រើស​រើសយក​ឱកាស​បែបនេះ​រួមភេទ​ពិតជា​មានន័យ​ចំពោះ​នាង ។​

 

៣-​ក្រោយពី​ឈ្លោះប្រកែក​គ្នា​ពិសេស​នៅពេល​ស្ត្រី​ជា​ភាគី មាន​កំហុស​នៅពេលនោះ​នាង​នឹង​លួងលោម​ដោយ​ការរួម​ភេទ ។​

 

៤-​នៅពេល​មាន​គូប្រជែង​គឺមាន​ស្ត្រី​ម្នាក់​ផ្សេងទៀត​មក​ចែចង់​បុរស​ជា​គូស្នេហ៍​របស់​នាង ស្ត្រី​តែងមាន​ក្តី​ប្រចែប្រចណ្ឌ​ហើយ​ដើម្បី​យកចិត្ត​គូស្នេហ៍​ក៏ដូចជា​ភាព​ប្រចែប្រចណ្ឌ​នៅ​លាយឡំ​ជាមួយ​នាង​ក៏ត្រូវ​ការ​លួងលោម​ដោយ​រូបភាព​ការរួម​ភេទ​បែ​បប​នេះ​តែម្តង ។​

 

៥-​នៅពេល​បាន​ផឹក​គ្រឿង​ស្រវឹង​បន្តិចបន្តួច​នឹង​ជួយ​បន្ថែម​សេចក្តីត្រូវការ​ផ្លូវភេទ​របស់​ស្ត្រី តែបើ​មានការ​បង្អកស្រា​រហូត​ដល់​ស្រវឹង​នោះ​នឹង​កាត់បន្ថយ​ផ្លូវភេទ​នាង​ទៅវិញ​ទេ ។​

 

៦-​នៅពេល​ឃើញ​មនុស្ស​ដែល​នាង​ស្រឡាញ់​ពេញចិត្ត​ខុសពី​បុរស​ទាល់តែ​មើល​រឿង​អាសអាភាស​ទើប​កើត​អារម្មណ៍ ប៉ុន្តែ​សម្រាប់​ស្ត្រី​គ្រាន់តែ​ឃើញ​បុរស​ដែល​នាង​ចូលចិត្ត​នឹង​កើត​អារម្មណ៍​ឡើងមក​ភ្លាម ។​

 

៧-​អំឡុង​ថ្ងៃទី ១០ និង ១៤ នៃ​ការ​មក​រដូវ​ស្ត្រី​ក្នុងអំឡុង​ពេលនេះ​ជា​ពេល​ធ្លាក់​រដូវ​ខែ​របស់​ស្ត្រី​ដែល​ធម្មជាតិ​ធ្វើឱ្យ​នាង​កើត​អារម្មណ៍​ផ្លូវភេទ​ច្រើនជាង​ធម្មតា ។​

 

៨-​នៅពេល​បានទទួល​សម្តី​ផ្អែមល្ហែម ឬ​មានការ​សរសេរ​ពាក្យ​ជូនពរ​ពីរោះៗ​ដែល​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ពេញចិត្ត​របស់​បុរស​ជា​ដៃគូ ។​

 

៩-​នៅពេល​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ហើយ​យូរៗ​ជួបគ្នា​ម្តង ស្ថានភាព​បែបនេះ​តែង​បង្កើត​អារម្មណ៍​ផ្លូវភេទ​ដល់​ស្ត្រី​កាន់តែ​ត្រូវការ​ទ្វេដង ។​

 

១០-​នៅពេល​បានទទួល​ការ​សម្រាក​គ្រប់គ្រាន់ ស្ត្រី​មានការ​សប្បាយចិត្ត​ជាធ​ម្ម​តា ។​

 

១១-​នៅពេល​អាក់ខាន​ការ​រួមភេទ​យូរថ្ងៃ មាន​អាហារ​បរិភោគ​ឆ្ងាញ់ និង​ប៉ូវ​កម្លាំង ។​

 

១២-​នៅពេល​មានការ​ផ្លាស់ប្តូរ​ក្បាច់​រួមភេទ ផ្លាស់ប្តូរ​ទីកន្លែង​…​ដែល​ផ្តល់​ភាព​ប្លែកៗ​ដល់​នាង ។​

 

១៣-​នៅពេល​កំពុង​មានគំនិត​ច្នៃប្រឌិត​អ្វីមួយ ក្នុង​រឿងនេះ​ធ្វើឱ្យ​ស្ត្រី​មាន​អារម្មណ៍​ហួស​ពី​ការ​ស្មាន​ទុក​ទៅទៀត ។​

 

១៤-​ពេល​មាន​ភាព​តានតឹង​អារម្មណ៍​ហើយ​បើ​បាន​បុរស​ជួយ​ធ្វើ​ម៉ាស្សា​ឱ្យ​ដើម្បី​បំបាត់​អារម្មណ៍​តានតឹង​នោះ ចុងក្រោយ​នឹង​បញ្ចប់​ដោយ​ការរួម​ភេទ​ឡើង​តែម្តង ៕

 

Leave a Reply

(*) Required, Your email will not be published