ឈ្លើយ​ដាក់​បងធំ ហៅ​ផឹក មិន​ព្រម​ ដេញ​កាប់ទុកជា​ការព្រមាន​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក ២ នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ ចំណុច​ក្នុងផ្ទះ​សំណាក់​បក្សី​ចាំ​ក្រុង ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​ប៉េ​ត ខេត្តបន្ទាយមានជ័យ ។​

 

​ជនដៃដល់​នោះ​មានឈ្មោះ សែ សុភា​វង្ស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មានមុខ​របរ​មិន​ពិតប្រាកដ​។ រីឯ​ជនរងគ្រោះ​មាន ឈ្មោះ មឿ​ន វ៉ា​ន់ទី  អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង ១ រំលងអធ្រាត្រ​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ ជនសង្ស័យ និង​បក្ខពួក​ម្នាក់​ផ្សេងទៀត​កំពុង​ផឹកស៊ី​នៅ​ចំណុច​មុខផ្ទះ​សំណាក់​ផ្កាយ​៣ ពេល​ឃើញ​ជនរងគ្រោះ​ធ្វើដំណើរ​ឆ្លងកាត់ ក៏​ហៅ​ជនរងគ្រោះ​ឲ្យ​ផឹក​ជាមួយ​ពួកខ្លួន​មួយ​កែវ តែ​ត្រូវ​ជនរងគ្រោះ​មិន​ព្រម​ផឹក​បដិសេធ ព្រោះ​មក​ទទួល​ប្រពន្ធ​ចេញពី​ធ្វើការ ។ ពេលដែល​បានឮ​សម្តី​បែបនេះ​ជនសង្ស័យ​មានគំនិត​ថា ជនរងគ្រោះ​ប្រើស​ម្តី​ឈ្លើយ​ដាក់ខ្លួន ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​តាម​មកពី​ក្រោយ ដោយ​កាន់​បំពង់​ទីប​ដែក និង​កាំបិត​សា​ម៉ូ​រ៉ៃ ដេញ​វាយ និង​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ហូរឈាម​ជោក​ពេញ​ខ្លួន ។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​បាន​រត់គេច​បា​ត់​ស្រមោល ។ ដោយឡែក​ជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

20-11-2013

​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ និង​ស្វែងរក​ចាប់ខ្លួន​បង្ក រហូតដល់​ចាប់បាន​ម្នាក់​ក្នុង​ចំ​ណោ​ច​បក្ខពួក ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published