ជនសង្ស័យ​ជំនាញ​គាស់​ទ្វារ​លួច​ទ្រព្យសម្បត្តិ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ ជនសង្ស័យ ២ នាក់​ដែលជា​មុខសញ្ញា​គាស់ និង​លួច​សម្ភារៈ​របស់​អាជីវ​ករ ត្រូវបាន​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​លួច​យក​ខោអាវ​កីឡា​ប្រភេទ​ល្អ​ចំនួន​៦០០​កំ​ប្ល៉េ​(​ឈុត​)​ស្មើរ​នឹង ២០០០​ដុល្លា ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​គាស់​តូច​នៅ​ចំណុច​ផ្សារ​រោ​ក្លឿ​រ​(​ប្រទេស​ថៃ​) កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​មក​នោះ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ អៀម អូន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ចំណុច​ផ្សារ​រ៉ា​ចាស់ និង​ឈ្មោះ​ធឿន ង៉ាវ អាយុ ១៩​ឆ្នាំមាន​ទីលំនៅ ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ មិត្ត សុភាព អាយុ​៣៦​ឆ្នាំ មានមុខ​រប​ជា​អា​ជីករ​នៅ​ផ្សារ​រោង​ក្លឿ​រ​(​ប្រទេស​ថៃ​) មាន​លំនៅឋាន​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

 

​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​បាន​ចាត់​កម្លាំង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ រហូតដល់​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិការ ត្រង់ចំណុច​ផ្សារ​រ៉ា​ថ្មី​។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​គាស់​តូច​អា​ជីករ​នៅ​ផ្សារ​រោង​ក្លឿ​រ​(​ប្រទេស​ថៃ​) ពិតមែន រីឯ​ខោអាវ​វត្ថុតាង​ទាំង​ត្រូវបាន​ពួកខ្លួន​យកទៅលក់​អោយ​ពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​អស់ហើយ​។​

20-11-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​បា​នប​ញ្ជូ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published