ឃាត់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ទោ​សេះ​ហោះ ករណី​ឆបោក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

, , Leave a comment

​ខេត្តកណ្តាល ៖ ផ្កាយ​ពីរ​សេះ​ហោះ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ករណី​ជាប់​ពាក់ព័ន្ធ​ពីបទ​ឆបោក និង​កាន់កាប់​អាវុធ​ខុសច្បាប់ ។ ការឃាត់ខ្លួន​ធ្វើឡើង​តាម​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​ ​បុរស​ដែល​យកឈ្មោះ​អគ្គស្នងការ​នគរបាល​ជាតិ​ទៅ​ឆបោក​គេ​នោះ​មានឈ្មោះ ឌៀប រ៉ា​ដែន អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២២៥ ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

 

​បើតាម​របាយការណ៍​កា​លពី​ដើមខែ​វិច្ឆិកា​នេះ​ឈ្មោះ ឌៀប រ៉ា​ដែន បាន​អះអាងថា ខ្លួន​បាន​ស្គាល់​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សំអាត ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ ដោយមាន​នាមប័ណ្ណ​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សំអាត មួយ​សន្លឹក​ផងដែរ​រួចហើយ ឈ្មោះ ឌៀប រ៉ា​ដែន បាន​យក​នាមប័ណ្ណ​ឧ​ត្ត​ម​សេនីយ៍ ថោង សំអាត ទៅ​ថតចម្លង​ជាច្រើន​សន្លឹក ហើយ​បាន​យកទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដោយ​អះអាងថា អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវការ​ប្រាក់ឧបត្ថម្ភ​មួយចំនួន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ ពេលនោះ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួន​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​ឈ្មោះ ឌៀប រ៉ា​ដែន ក្នុងនោះ លោក ស្រ៊ុន ឡាំ អធិការនគរបាល​ស្រុក​ឈូក ខេត្តកំពត ក៏បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ៥៦០០ ដុល្លារ ផងដែរ​។

 

ក្រោយមក​ប្រជាពលរដ្ឋ​មានការ​ងឿ​ន​ឆ្ងល់ ក៏បាន​សាកសួរ​បញ្ហា​នេះ ដល់​អគ្គស្នងការ​នគ​របាល​ជាតិ ទើប​ដឹងថា ខាង​អគ្គស្នងការ​ពុំមាន​ការ​ប្រមូលប្រាក់​ឧបត្ថម្ភ​ជួយ​ជនរងគ្រោះ ដោយសារ​ទឹកជំនន់​ឡើយ​។ ហេតុនេះ ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ឈ្មោះ ឌៀប រ៉ា​ដែន តែម្តង​។ លុះ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ ក៏បាន​ឃាត់ខ្លួន​ឈ្មោះ ឌៀប រ៉ា​ដែន ដោយ​ដកហូត​កាំភ្លើង​ម៉ាក កា​៥៤ មួយ​ដើម និង ឯកសណ្ឋាន​ប៉ូលិស​មួយ​កំ​ប្លេ​ព្យួរ​ក្នុង​រថយន្ត ដោយមាន​ស្លាក​ឈ្មោះថា ឧ​ត្ត​ម​សេនីយ៍​ទោ ឌៀប រ៉ា​ដែន​។

20-11-2013

​តាម​ការអះអាង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សំអាត បាន​ឲ្យ​ដឹងថា លោក​ពុំ​បានដឹង​ឬ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​នេះ​ទេ ។  លោក​បាន​បន្ថែមថា ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ និង​ស្អាតស្អំ​។ ខ្ញុំ​ពុំបាន​ដឹង ឬ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​របស់​ជននេះ​ទេ​។ នេះ គឺជា​ការ​បង្ខូចឈ្មោះ​និង​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ​ខ្លាំងណាស់​៕

 

Leave a Reply

(*) Required, Your email will not be published