ក្រុងអឺលៀន ៖ គេហទំព័រកម្សាន្តចិនមួយ womenofchina.cn បានបង្ហាញពីសម្លៀបបំពាក់របស់ជនជាតិដើមភាគចិនដែលរស់នៅក្នុងទឹកដីប្រទេសចិនពីសម័យបុរាណ ដែលស្ថិតក្នុងសួនកម្សាន្តដែលប្រកបដោយសត្វដាយណូស័រ ។ មិនឆ្ងាយប៉ុន្មានពីតំបន់ព្រំដែនប្រទេសចិន និងម៉ុងហ្គោលីក្បែរក្រុងអេរ៉ិនហត់ ឬក្រុងអឺលៀននោះលោកអ្នកនឹងបានឃើញរូបចម្លាក់សត្វដាយណូស័រដ៏ធំជង្គ្រោងពីរក្បាលដកកថើបគ្នាដូចជាគូស្នេហ៍ឆ្លងកាត់មហាវិថីដ៏ធំមួយ។
កាលពី៧០លានមុនក្រុងអេរ៉ិនហត់ត្រូវបានគេសន្និដ្ឋានថា ជាឋានសួគ៌របស់ពពួកសត្វដាយណូស័យ ដោយវាធ្លាប់ជាបឹងទន្លេ វាលភក់ និងព្រៃស្ដុក។ គេឃើញមានសត្វដាយណូស័រចំនួន ២០ ប្រភេទបានរស់នៅទីនោះ រួមទាំងបក្សីយក្សស៊ីសាច់ជញ្ជក់ឈាមប្រវែងខ្លួនដល់៨ម៉ែត្រផងដែរ។
ក្រុងអេរ៉ិនហត់ ឬក្រុងអឺលៀននេះមានទីតាំងស្ថិតនៅក្នុងតំបន់វាលលំហហ្គូប៊ី និងជាចំណុចព្រំដែនចិន និងម៉ុងហ្គោលីត្រង់តំបន់ស៊ីលីន។ ក្រុងនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៥០ ដោយគ្រាន់តែមានបណ្តាញផ្លូវរថភ្លើងឆ្លងកាត់ចេញប៉ុណ្ណោះ។ មជ្ឈដ្ឋានអន្តរជាតិបានចាប់អារម្មណ៍ទីនោះដោយសារវាជាតំបន់របកគំហើញនៃផូស៊ីលសត្វដាយណូស័រជាច្រើនតាំងពីឆ្នាំ១៩២០មកម្ល៉េះ។

ចម្លាក់ដាយណូស័រនីមួយៗមានប្រវែង ៣៤ ម៉ែត្រនិងកម្ពស់ ១៩ ម៉ែត្រ ។ តួខ្លួនសត្វទាំងពីរនេះគិតពីកន្ទុយម្ខាងទៅម្ខាងទៀតមានប្រវែង៨០ម៉ែត្រឯណោះ។ ចម្លាក់ដាយណូស័រថើបគ្នាដ៏ធំនេះត្រូវគេសាងសង់នៅឆ្នាំ២០០៧ ដើម្បីបង្ហាញពីសក្ខីភាពកិត្តិយសថា នេះជាតំបន់កំណាយផូស៊ីលដាយណូស័រ។ នៅបវិវេណជុំវិញនោះក៏មានចម្លាក់សត្វដាយណូស័រគ្រប់ប្រភេទស្ថិតនៅរាយប៉ាយពាសពេញសម្រាប់ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ដែរ។ ក្រៅពីរូបចម្លាក់ដាយណូស័រគ្រប់ប្រភេទ ទីនេះក៏មានសារមន្ទីរដាយណូស័យ និងតំបន់ពិព័រណ៍សត្វដាយណូស័រទាក់ទាញភ្ញៀវផងដែរ៕