សហរដ្ឋអាមេរិក ៖ បណ្តាញគេហទំព័រផ្សព្វផ្សាយបរទេសបានរាយការណ៍ថា លោក ម៉ាធូ រេវ៉លថើរ នាយកការផ្សាយ និងជាជាងថតរូបមកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក មានចិត្តងប់ងល់នឹងសម្រស់ស្ទីលពុកមាត់ ពុកចង្កាយ៉ាងចម្លែកគាត់បានខំគិតគូរពី រឿងនេះ ក្រោយពេលមិត្តរបស់គាត់បានចូលប្រឡងពុកមាត់ដណ្តើមរង្វាន់ជើងឯក ពុកមាត់ពិភពលោក។
ខណៈនេះលោក ម៉ាធូ បានប្រមែប្រមូលរូបថតពុកមាត់ខាងលើបោះពុម្ពក្នុងសៀវភៅ “ពុកមាត់” (Beard) មិនតែប៉ុណ្ណោះ គាត់បានសរសេរនៅខាងចុងថា ខ្ញុំត្រូវការថតរូបភាពឲ្យចេញមកមានលក្ខណៈធម្មជាតិសុទ្ធសាធ ព្រោះការងារនេះ ខ្ញុំធ្វើឡើងដោយទឹកចិត្តស្រឡាញ់បំផុត ហើយខ្ញុំរំភើបណាស់ដែលបានឃើញស្នាដៃនេះត្រូវបានចេញផ្សាយ ហើយខ្ញុំសង្ឃឹមថា គ្រប់គ្នាដែលបានទស្សនា នឹងមានអារម្មណ៍រីករាយដូចខ្ញុំដែរ៕