ប្រទេសចិន ៖ គេហទំព័រកម្សាន្តរបស់ចិន laughingsquid.com បានបង្ហាញពីស្នាដៃសិល្បៈចម្លែក១នេះ ត្រូវបានបង្កើតឡើងពីរថយន្តខូចចំនួន ១៣ និងត្រូវបានដាក់តាំងនៅក្នុងបរិវេណមន្ទីរវប្បធម៌ស្រុក Jiancheng ក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន ។ សិល្បៈលើកបន្តុបរថយន្តនេះ វាមានកម្ពស់ជាង ១០ ម៉ែត្រ និងត្រូវបានដាក់ឈ្មោះថា Reborn 2013 ៕