ប្រទេសចិន ៖ ថ្មីៗនេះនៅទ្វារខាងមុខនៃស្ថានីយរថភ្លើងក្រោមដីមួយក្នុងទីក្រុង Shenzhen មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយស្ត្រីម្នាក់បានដោះសម្លៀកបំពាក់នៅលើដងផ្លូវក្នុងបំណងសុំលុយ ដើម្បីបានវះកាត់កាត់កែសម្ផស្ស ។
ហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរ និងមនុស្សរាប់រយនាក់ ដែលធ្វើដំណើរឆ្លងកាត់ស្ថានីយផ្លូវរថភ្លើងក្រោមដី Louhu នេះ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ខណៈស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់អាវដៃវែងស្តើងឆ្លុះ ខោខ្លីពណ៌ស អមជាមួយវ៉ែនតាពណ៌ខ្មៅនោះបានកំពុងបញ្ចេញកាយវិការពត់ពេនដងខ្លួនដូចអ្នករបាំអីចឹង និងមិនគ្រាន់តែប៉ុណ្ណោះទេ នាងថែមទាំងបានស្រាតសម្លៀកបំពាក់ទាំងនោះចេញបន្សល់ទុកតែ “ខោអាវទ្រនាប់” តែម្តង។
ជាងនេះទៅទៀតនោះនៅជាប់នាងមានសាក់កាដូស្ពាយមួយ ព្រមទាំងផ្ទាំងស្លាកសញ្ញាមួយដោយបានបោះពុម្ពនូវរូបថត១សន្លឹករវាងនាង និងបុរសបរទេសម្នាក់ ហើយនៅក្រោមរូបថតមានសរសេរអក្សរជាច្រើនថា៖ "ខ្ញុំចង់បានដើមទ្រូងធំជាងនេះ! ខ្ញុំចង់បានស្បែកស! ខ្ញុំចង់បានជិវិតថ្មីទាំងស្រុងមួយ! តើអ្នកទាំងអស់គ្នាមេត្តាអាចជួយនាងខ្ញុំសម្រាប់ការវះកាត់បានដែរឬទេ?"។
ពាក្យពេចន៍ទាំងឡាយរបស់នាងបានធ្វើឲ្យមហាជនទូទៅចាប់អារម្មណ៍ និងមករោមជិតនាងតែម្តង ដោយពួកគេបានបរិច្ចាគលុយកាក់ម្នាក់បន្តិចៗ រហូតបានលុយគ្រប់គ្រាន់សម្រាប់ឲ្យនាងធ្វើការវះកាត់។ លើសពីទៅទៀតនោះ គឺនាងមិនភ្លេចទេ អារឿងទុកលេខទូរស័ព្ទរបស់នាងសម្រាប់ធ្វើការទំនាក់ទំនងគ្នាជាមួយអ្នកឧត្ថម្ភដទៃទៀតផងដែរ។
បើតាមការយល់ឃើញពីមតិមហាជនសកម្មភាពរស់នារីរូបនេះ គឺក្នុងបំណងធ្វើយ៉ាងណាឲ្យអ្វីៗបានល្អប្រើសើរឡើងវិញបន្ទាប់ពីឈឺចុកចាប់ជាមួយសង្សារក្បត់ចិត្ត៕