គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នៅមាន​ប្រសិទ្ធិភាព​ទេ បើ​សមត្ថកិច្ច​បាន​ត្រឹម​អើតមើល មិន​បង្ក្រាប​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​សេចក្តីរាយការណ៍​មក​ថា មាន​ការបើក​លេងល្បែង​ស៊ីសង​មួយកន្លែង​ស្ថិតនៅ​ផ្ទះ​បោក​អ៊ុត​លេខ ១៤ ក្រុម​៤២​ផ្លូវ​លេខ​២៥១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោកដោយ​គ្មាន​ការ​អើពើ​ពី​សមត្ថកិច្ច​សោះឡើយ ។ តែ​សមត្ថកិច្ច​មូលដ្ឋាន​វិញ​បានត្រឹមតែ​ជិះ​ក្រវែល និង​ជិះ​ហួស ឬ​ជិះ​ទៅយក​លុយ​ផឹក​កាហ្វេ​តែប៉ុណ្ណោះ ។

 

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​ស្រឡាង​បានឱ្យដឹងថា ល្បែង​អាប៉ោង និង​លេងបៀ​នៅផ្ទះ​អ៊ុតសក់​ខាងលើនេះ​បើក​លេង​ពី​ព្រឹក ដល់​យប់ ដោយ​ចំហ​គ្មាន​ការបិទបាំង​នោះឡើយ ថែមទាំង​ស្រែក​ខ្លាំងៗ​តែ​មិន​រំខាន​ទៅដល់​សមត្ថកិច្ច និង​អាជ្ញាធរ​សោះ ។

 

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៀតថា នៅពេល​ពួកគាត់​ទូរស័ព្ទ​ប្រាប់​នាយ​នគរ បាល​ប៉ុស្ដិ៍​បឹង​ស្រឡាង ស្រាប់តែ​មន្ដ្រីនគរបាល​រូបនេះ​ប្រាប់​មក​ប្រជាពលរដ្ឋ​វិញ​ថា បើ​គ្រាន់បើ​និង​ឃើញ​ចុះទៅ​បង្ក្រាប​ដោយ​ខ្លួនឯង​ចុះ ។ ការបើក​លេងល្បែង​ខុសច្បាប់​អាប៉ោង​និង​បៀ​ខាងលើនេះ បាន​រំខាន​ដល់​ការរស់នៅ របស់​ពួកគាត់​ជាច្រើន​គ្រួសារ​នៅក្បែរនោះ​តែ​ទាំង​សមត្ថកិច្ច​និង​អាជ្ញាធរ មិនមាន​ចំណាត់ការ​ទាល់តែសោះ ។​

19-11-2013

​ដោយ​អស់សង្ឃឹម​ចំពោះ​ការដឹកនាំ​និង វិធានការ​របស់​សម​ត្ថ​កិច្ច និង​អាជ្ញាធរ មូលដ្ឋាន​ប្រជាពលរដ្ឋ​មានតែ​សូម​អំពាវនាវ​ដល់​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ លោក​ឧត្ដមសេនីយ៍ ជួន សុវណ្ណ ជួយ​ចាត់ការ​រឿងនេះ​ផង ខណៈ​សមត្ថកិច្ច​មូលដ្ឋាន មិនបាន​អើពើ​ចំពោះ​ល្បែង​ខុសច្បាប់​ទាំងនេះ ៕

 

Leave a Reply

(*) Required, Your email will not be published