បុរស​ម្នាក់​បាក់ជើង និង​ម្នាក់​របួសធ្ងន់ ហើយ ២ នាក់​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ចំនួន​២​គ្រឿង​បើក​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​រងរបួស​ចំនួន​៤​នាក់​មាន​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ស្ត្រី​២​នាក់​ទៀត​របួសស្រាល និង​បុរស​ម្នាក់​រងរបួស​បាក់ជើង​ឆ្វេង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ឋិត​ក្នុងភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

19-11-2013 (2) copy

​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​ស្ត្រី​៣​នាក់ ជិះ​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-5973 ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​បើក​មកពី​ខាងមុខ ក៏​គេច​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​មូ​យ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ដូចគ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-1426 ជិះ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ ស្រប​ទិ​គ្នា ធ្វើ​ឲ្យ​ដួល​រងរបួស​ទាំងសងខាង  ។​

19-11-2013 (1) copy

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ភាគី​ខាង​ស្ត្រី​៣​នាក់ មានឈ្មោះ ១- ជឹម មុំ អាយុ​២៤​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ រងរបួស​ធ្ងន់ បែក​មុខ​បែក​មាត់ សន្លប់​បាត់ស្មារតី​, ២- ឈ្មោះ ពៅ លក្ខិណា អាយុ​២៦​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ដូចគ្នា រងរបួស​រលាត់ គ្រេចជើង​ស្តាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ទាំង​២​នាក់​មីង​ក្មួយ មាន​ស្រុកកំណើត ភូមិ​ក្បាលថ្នល់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង  និង​៣-​ឆាំ វ៉ន ភេទ​ស្រី អាយុ​២២​ឆ្នាំ មានមុខ​របរ ជា​កម្មករ​រោងចក្រ ធ្វើការ​ជាមួយគ្នា រស់នៅ​គូ​មិ​ពោធិ៍ ឃុំ​ភ្នា​យ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ រីឯ​ភាគី​ខាង​ម្ខាង​ទៀត​មានឈ្មោះ ម៉ោង វ៉ិ​ល អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ រស់នៅ​ភូមិ លំពែងព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រងរបួស​បាក់ជើង​ខាងឆ្វេង ។​

  19-11-2013 copy

​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​កំបូល រង់ចាំ​ដោះ​ស្រា​យ​​ពេល​ក្រោយ ៕

 

Leave a Reply

(*) Required, Your email will not be published