ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន​របស់លោក​ឧកញ៉ា កុក អភិវឌ្ឍន៍​លើទឹក​ភ្នែក​រាស្ត្រ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នា​លើកឡើង​ការតវ៉ា​ចំពោះ​ការអភិវឌ្ឍ​របស់លោក​ឧកញ៉ា កុក​អាន ថៅកែ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ហ្គោល​ឌិន​ក្រោ​ន​ថា បាន​យក​ដី​ចំណីផ្លូវ​រថភ្លើង​ជា​ម៉ែត្រ​ការេ​ធើ្វ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដោយ​សង់​ធើ្វ​បញ្ជោ​លក់​ស្រា​បារី និង​មួយផ្នែក​ទៀត បាន​យក​ដី​របស់​រដ្ឋ​ទៅ​ធើ្វ​ជា​កន្លែងផ្ញើម៉ូតូ​ជាដើម ។ ​​ប្រជាពលរដ្ឋ​បាននាំគ្នា​លើកឡើង​ទៀតថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​គួរ​ណាស់​តែមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​នូវ រាល់​ការសាងសង់​ដែល​រំលោភ​ឬ​ប៉ះពាល់​មកលើ​ដី​រដ្ឋ​ពី​សំណាក់​លោក​ឧកញ៉ា​កុក​អាន ដូចជា​ដី​ផ្លូវ​រថភ្លើង​ត្រង់ចំណុច​អូរ​ព្រំដែន​ខាងលើ គឺ កុក​អាន បាន​សង់​អាគារ​យ៉ាង​ពេញទំហឹង បែ​ជា​អាជ្ញាធរ​ធើ្វ​ជា​មិនដឹង​ជាដើម ។

 

ក្រុមអ្នកវិភាគ​សង្គម​មួយចំនួន​ក៏បាន​បន្ត​រិះគន់​ដែរ​ថា ឧកញ៉ា​កុក​អាន ម្នាក់នេះ​ធើ្វ​អ្វី​ក៏ដោយ ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ផងដែរ​ជាក់ស្តែង ដូចជា​ការកសាង​ទំនប់​ទឹកស្អាត​ស្ថិតនៅ​ភូមិ​សុខ​សាន សង្កាត់​និមិត​ជាដើម គឺ​បាន​ប៉ះពាល់​ដល់​ផលដំណាំ​ស្រូវវស្សា របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ស្រុក​គឺ ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត ។ ​ពាក់​ព​ន្ធ័​និង​ការរំលោភ​យក​ដី​រដ្ឋ​មក​ធើ្វ​អា​ជីក​ម្ម​ផ្ទាល់ខ្លួន​របស់លោក​ឧក​ញ៉ា កុក អាន មន្ត្រី​អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត​មិនមាន​បុគ្គល​ណា​ម្នាក់​ហ៊ាន​ចេញមុខ បកស្រាយ​ឬ​ទប់ស្កាត់​នោះឡើយ ពួកគេ​បានត្រឹមតែ​និយាយថា រឿងនេះ​ទុក​ឲ្យ​ថ្នាក់លើ​គេ​ដោះស្រាយ​គ្នា​ទៅ​ចុះ ចំណែក​ពួកគាត់​តូចតាច​មិន​ហាន​លូកដៃ ធើ្វ​ឃើញ​ធើ្វ​ឮ​នោះទេ ។

19-11-2013

​ចំណែក​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន​របស់លោក​ឩ​ក​ញ៉ា​កុក​អាន នៅឯ​ក្រុង​ប៉ោយប៉ែត​ភ្នាក់ងារ​សារព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការ​បំ ភ្លើ​បានទេ​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​ឆ្នាំ​២០១៣​នេះ ទាក់ទិន​និង​រឿង​ថា​៖​បាន​យក​ដី​ផ្លូវ​រថភ្លើង​សង់​ធើ្វ​ជា​បញ្ជោ​លក់​ស្រា បារី ឬ​សម្រាប់​ផ្ញើ​ម៉ូតូ​នោះ ។ ​គេ​សង្ឃឹមថា​ ​បញ្ហា​ខាងលើនេះ​នឹងមាន​ការស៊ីបអង្កេត​ពី​សំណាក់​ក្រសួង ដែនដី​នគរូបណីយកម្ម និង​សំណង់​ជាក់​ជាមិនខាន ព្រោះ​ពេល​ខាងមុខនេះ​ស្ថា​នី​យ៏​រថភ្លើង​នឹង​ចាប់ផ្តើម​សាងសង់​ហើយ ៕

 

Leave a Reply

(*) Required, Your email will not be published