ខេត្តកណ្តាល ៖ មានសេចក្តីរាយការណ៍មកថា កន្លែងលក់ឱសថបុរាណ ២ កន្លែងដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ចំពោះសុខភាពយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមិនដែលរវល់អើពើ និងត្រួតពិនិត្យនោះឡើយ ។ ចំពោះបញ្ហានេះត្រូវបានឬទទួលរងការរិះគន់ចំៗ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះភាពមិនប្រក្រតីរាល់ការផលិតឳសថបុរាណហៅ ថ្នាំសូន ហើយម្ចាស់អាជីវកម្មទាំងពីរនាក់មានឈ្មោះ ប៊ុន បាន យីហោ ប៊ុន បាន និង ឈ្មោះ បាន ញ៉ យីហោ ថ្នាំសូនទិព្វឥសីប្រោសទាន ហើយពួកគេធ្វើអាជីវកម្មផលិតក្នុងផ្ទះរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅភូមបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។
តាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដែលគាត់រស់នៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអ្នកប្រើប្រាស់ថ្នាំសូន ហៅ (ថ្នាំឡូតូ) បានរៀបរាប់ថា បន្ទាប់ពីរូបគាត់បានប្រើប្រាស់ថ្នាំនេះហើយ ស្ទើរតែផ្តាច់ជីវិតទៅហើយ ដោយមានការព្យាបាលឳសថសាស្ត្រទេ កុំអីស្លាប់បាត់ទៅហើយ។
មូលហេតុដែលពួកគាត់បានយកថ្នាំសូននេះមកព្យាបាលដោយឃើញថា ឱសថនេះពិតជាសិក្តសិទ្ធពិតប្រាកដមែន ពេលយកវាមកព្យាបាលឃើញថា ហូបបាយបាន ប៉ុន្តែក្រោយមកការបាត់នោះគឺ ចាក់រហូត បណ្តាលឲ្យអ្នកជម្ងឺបែរជាត្រូវរងការឈីចាប់ក្នុងខ្លូនទៅវិញ។ នៅក្នុងសន្លឹកបណ្ណ័ដែលមានស្លាកយីហោ បានលំអិតអំពីប្រសិទ្ធភាពសំខាន់ៗនៃឱសថនេះមានរសជាតិ១០មុខ និង អាចព្យាបាលជំងឺគ្រប់មុខ ជាពិសេស គឺហូបបាយបានតែម្តង។
តើហេតុអ្វីបានជាឱសថបុរាណមួយនេះអាចព្យាបាលជំងឺរាប់រយមុខហើយមានវត្ថុធាតុដើមអ្វីខ្លះ? បើតាមការអះអាងពីប្រជាពលរដ្ឋនៅក្បែរអាជីវកម្មខាងលើបានឲ្យដឹងផងដែរថា គេតែងតែឃើញពួកគេយកដើមសង្កែរ ដុតយកធ្បូងបុកឲ្យម៉ដ្ឋ លាយជាមួយទឹកឃ្មុំ និងថ្នាំពេទ្យទៀតផង។ ចំពោះអ្នកភូមិនៅក្បែរអាជីវកម្មខាងលើនេះពួកគេមិនហ៊ានប្រើប្រាស់ទេ ដោយពួកគេដឹងរឿងមិនល្អច្រើន ប៉ុន្តែមានម៉ូយវៀតណាមជាច្រើនបានមកទិញទាំងការ៉ុងៗ នៅពេលល្ងាច ពេលយប់តាមរយៈកំពុងចម្លងអរិយ្យក្សត្រ។
ប៉ុន្តែគេមានឃើញមនុស្សជាច្រើន ចេញចូលផ្ទះអាជីវកម្មខាងលើនេះ ដោយមិនមានឃើញទិញថ្នាំនេះទេ ហើយមនុស្សនោះមុខដដែលៗ។ លោក ប៊ុន បាន ម្ចាស់អាជីវកម្មយីហោប៊ុនបាន បានឲ្យដឹងថាឳសថបុរាណរបស់គាត់បានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវបានការអនុញ្ញាត្តិពីក្រសួងផងដែរ៕