ស្វែង​យល់​ពី​សមត្ថភាព​ផ្លូវភេទ និងអាយុ​កាល​

, , Leave a comment

​អសមត្ថភាព​ផ្លូវភេទ​តើ​ជា​បញ្ហា​ពាក់ព័ន្ធ​នឹង​អាយុ​ឬ ? តើ​ជា​ការពិត ឬទេ​ដែលថា​បុរស​គ្រប់រូប​នឹង​ជួប​នូវ​បទពិសោធ​អសមត្ថភាព​ផ្លូវភេទ​ដែល​ទាក់ទង​នឹង​អាយុ​នៅពេល​ណាមួយ ? នៅពេល​យើង​ស្ថិតនៅក្នុង​វ័យក្មេង ជីវិត​ជាទូទៅ​មិនជា​សូវ​ស្មុគស្មាញ​ទេ ។ ប៉ុន្តែ​នៅពេល​អាយុ​កាន់តែច្រើន​យើង​មាន និ​ន្នា​ការ​មាន​បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត និង រាងកាយ​កាន់តែច្រើន​ដែល​ត្រូវ​ដោះស្រាយ ជា​លទ្ធផល​ភាព​រីករាយ​ផ្លូវភេទ​ដែល​យើង​ធ្លាប់​ទទួលបាន​ប្រហែលជា​មិនអាច​កើតមាន​ញឹកញាប់ ឬ​ដោយ​ឯកឯង​ដូច​កាល​យើង​ធ្លាប់​ទទួលបាន​នោះទេ ។ នេះ​គឺ​ប្រាកដ​ណា​វា​មិន​ពិតជា​អ្វីដែល​យើង​កំពុងនិយាយ​អំពី​អ​ស​ម​ត្ថភាព​ផ្លូវភេទ​ដែលជា​បញ្ហា​មួយ ដែល​ប៉ះពាល់​លើ​បុរស​ភាគច្រើន​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​នៅពេល​ណាមួយ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ ។​

402_ (1)

​អសមត្ថភាព​ផ្លូវភេទ​អាច​ប្រែប្រួល​តាម​គំនិត​របស់​វា ដោយ​បុរស​ខ្លះ​មិនអាច​ឡើង​រឹង​នៃ​លិង្គ​តែម្តង​ខណៈពេលដែល បុរស​ខ្លះ​មាន​សមត្ថ​ភាពមិន​ទៀ​ង​ទា​ត់​ក្នុង​ការឡើង​រឹង ឬ​រក្សា​ការឡើង​រឹង ។ ប៉ុន្តែ​មិន​ថា​នៅក្នុង​កម្រិត​ណាមួយ​នោះទេ អសមត្ថភាព​ផ្លូវភេទ​បាន​រារាំង​ភាព​ពេញ្ញចិត្ត​ផ្លូវភេទ​របស់​បុរស និង ជា​ញឹកញាប់​របស់​ដៃគូ​បុរស​នោះ​ផងដែរ ។​

 

​ទោះជា​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​មាន​និន្នាការ​កាន់តែ​ខ្ពស់​នៅពេល​បុរស​មាន​អាយុ​កាន់តែច្រើន​នោះ​ក៏ដោយ វា​មិនមែនជា​ផលវិបាក ដែល​ទាក់ទង​នឹង​វ័យ ហើយ​ដែល​មិនអាច​ចៀសវាង​បាន​នោះទេ ។ អសមត្ថភាព​ផ្លូវភេទ​ភាគច្រើនបំផុត​មិនត្រូវ​បានកំណត់​រោគវិនិច្ឆ័យ ឬ​បានដឹង​ឡើយ ព្រោះថា​បុរស​ភាគច្រើន​មិន​ធ្វើការ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​ទេ ។ យើង​ដឹង​យ៉ាងច្បាស់​ថា ឈានដល់​អាយុ ៤៥ ឆ្នាំ បុរស​ភាគច្រើន​ជួប​នូវ​បទពិសោធ​អសមត្ថភាព​ផ្លូវភេទ​ក្នុង​កម្រិត​ណាមួយ​ជា​បណ្តោះអាសន្ន​នៅពេល​ណាមួយ ។ បុរស​ខ្លះ​នឹង​លែងមាន​បញ្ហា​ទាំងនេះ​នៅពេល​ក្រោយ​មកហើយ​ជីវិត​ផ្លូវភេទ​ក៏​ត្រឡប់​ទៅរក​ភាព​ធម្មតា​ឡើងវិញ ។ ប៉ុន្តែ​ចំពោះ​បុរស​រាប់លាន​នាក់​ផ្សេងទៀត​ដែលមាន​បញ្ហា​នេះ​ជាប់​រហូត​វា​បង្ក​ជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដោយ​បណ្តាលឱ្យមាន​វិបត្តិ​ផ្លូវចិត្ត និង​បំផ្លាញ​សម្ពន្ធភាព​ជាមួយ​ដៃគូ ។​

402_ (2)

កត្តា​មួយចំនួន​ដែល​នាំទៅដល់​ការកើតមាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​
* កត្តា​វេជ្ជសាស្ត្រ និង​កត្តា​សង្គម​

-​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម (​ជាពិសេស​ប្រសិនបើ​ជំងឺ​នេះ​មិន​ត្រូវបាន​ត្រួតពិនិត្យ និង ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​)
-​ជំងឺ​បេះដូង​សរសៃឈាម (​ជំងឺលើសឈាម​, ជំងឺ​រឹង​ក្រិន​សរសៃឈាម​)
-​ផលប៉ះពាល់​បន្ទាប់បន្សំ ដែល​ប្រើ​ថ្នាំពេទ្យ​មួយចំនួន​
-​ការរង​របួស​ដែល​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​នៅ​ឆ្អឹងខ្នង​
-​ធាត់​លើស​ទម្ងន់​
-​សុខភាព​រាងកាយ​ចុះខ្សោយ​
-​អស់កម្លាំង​
-​ផលវិបាក​បញ្ហា​មកពី​ការជក់បារី (​ជក់បារី​មួយកញ្ចប់​ក្នុង​មួយថ្ងៃ ធ្វើឱ្យមាន​ការកើត​បញ្ហា​អសមត្ថភាព​ផ្លូវភេទ ៤០ ភាគរយ ខ្ពស់ជាង​អ្នក​មិន​ជក់​) ។​
-​ការប្រើប្រាស់​សារធាតុ​មួយចំនួន (​កញ្ឆា​, ហេ​រ៉ូ​អ៊ី​ន​, កូកាអ៊ីន និង សារធាតុ​អាល់កុល ឬ សុរា​) ។​

 

*​កត្តា​ចិត្តសាស្ត្រ​
-​ការពិបាក​ចិត្ត​
-​ការ​ផិតក្បត់​
-​បញ្ហា​នៅក្នុង​ទំនាក់ទំនង​
-​ការព្រួយបារម្ភ​
-​ស្ត្រេ​ស​ខួរក្បាល​

 

*​ដំណោះស្រាយ​
​ចូរ​កុំ​ទទួលយក​នូវ​បញ្ហា​ទាំងនេះ​ទាំង​ស្ងាត់ស្ងៀម ឬ​ដកខ្លួន​ពី​ដៃគូ​របស់​អ្នក ។ ការធ្វើ​បែបនេះ​ជា​លទ្ធផល​មានតែ​ការឈឺចាប់ និង​ការយល់ច្រឡំ​ប៉ុណ្ណោះ ។ ជា​ជំនួស​មកវិញ​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ។ ចូរ​មាន​ភាពស្មោះត្រង់​ក្នុងការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ។​
​ដោយសារ​អសមត្ថភាព​ផ្លូវភេទ​ដែល​អាច​បណ្តាលមកពី​ហេតុផល​ផ្សេងៗ​ជាច្រើន​នោះ ការព្យាបាល​ត្រូវមាន​លក្ខណៈពិសេស ដោយឡែកៗ​ចំពោះ​មនុស្ស​ម្នាក់ៗ ។ វា​អាច​រួមមាន​ការព្យាបាល​យ៉ាង​សាមញ្ញ ដូចជា​ហាត់ប្រាណ ឈប់​ជក់បារី កាត់បន្ថយ​សុរា រហូតដល់​ការប្រើប្រាស់​ថ្នាំ​ជំនួយ​ដល់​សមត្ថភាព​ផ្លូវភេទ ឬ​គ្រាន់តែ​ព្យាបាល​ចិត្តសាស្ត្រ ឬ​បូក​រួមផ្សំ​វិធី​ទាំងនេះ​បញ្ចូល​គ្នា ។​

 

​ទោះ​ជាមាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ ចូរ​កុំ​បោះបង់ចោល ឬ​មាន​អារម្មណ៍​ថា ជីវិត​ផ្លូវភេទ​របស់​អ្នក​ត្រូវ​បញ្ចប់​នោះទេ ។ ក្នុងករណី​ភាគច្រើនបំផុត វិធានការ​សាមញៗ អាចជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​ផ្លូវភេទ​ក៏ដូចជា​ទំនាក់ទំនង​របស់​អ្នក និង​ដៃគូ ៕

 

Leave a Reply

(*) Required, Your email will not be published