បញ្ហា​ក្រពះ និង​ភាព​ស្រេកឃ្លាន បានធ្វើ​ឲ្យ​ក្មេងស្រី​ម្នាក់​សុខចិត្ត​ដោះអាវ​ចំហរ​ដើមទ្រូង​ឲ្យ​បុរសៗ​មើល ដើម្បី​លុយ ១៥ យ៉​ន់ ទិញ​បាយ​ហូប តែ​គ្មាន​អ្នក​អើពើ​! (video inside )

, , Leave a comment

​ប្រទេស​ចិន ​៖ យោងតាម​គេហទំព័រ​ចិន hugchina.com បានបង្ហាញ​ពី​ក្មេងស្រី​ជំទង់​អាក្រាត​ល្វែងលើ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​កំពុង​លត់​ជង្គង់​សុំទាន ដើម្បី​យកលុយ​ទិញ​អាហារ ស្ថិតនៅក្នុង​ផ្លូវ​សាធារណៈ ខណៈ​មេឃ​កំពុង​ភ្លៀង​សស្រាក់​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន ប៉ុន្តែ ឃើញ​មាន​នរណាម្នាក់​ដាក់​ទាន​ឲ្យ​នោះទេ ។​

​ពួក​អ្នកសុំទាន​ជា​កុមារ​ភាគច្រើន គឺ​មិន​ក្រក្សត់​នោះទេ នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​វា​គឺជា​ហេតុការណ៍​ដ៏​កម្រ​មួយ ដែល​ក្មេងស្រី​ជំទង់​រូបនេះ ព្យាយាម​ដើម្បី​ទទួលបាន​ជោគជ័យ នៅក្នុង​ការសុំ​ទាន ស្ថិតក្នុង​ស្ថានភាព​ដោះអាវ​ចំហរ​ដើមទ្រូង​កណ្តាលវាល មេឃ​កំពុង​ភ្លៀង​បែបនេះ​ទៅវិញ ក្នុង​ទីក្រុង Guangzhou ភាគខាងត្បូង​ប្រទេស​ចិន ។​

 girlchine (2)

​ក្នុង​សកម្មភាព​ថ្ងៃកើតហេតុ​នោះ​ផងដែរ ក៏មាន​អ្នកដំណើរ​ម្នាក់​បាន​កត់ត្រា​ជា​វីដេអូ​ឃ្លី​ប បង្ហោះ​ចែកចាយ​រីក​រាល​បង្ក​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​និយម​ប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត​ជាខ្លាំង ។ ក្នុង​វីដេអូ​នោះ​ផងដែរ​គេ​ឃើញ​ក្មេងស្រី​រូបនោះ​ចាប់ផ្តើម​លត់​ជង្គង់ និង​បាន​ដោះ​អាវយឺត​ដៃខ្លី​ចេញ ដើម្បី​បង្ហាញ​ដើមទ្រូង​របស់​នាង និង​ស្រែកយំ “​ខ្ញុំ​ត្រូវ​ការប្រាក់ ១៥ យ៉​ន់​, ពូ​! តើ​អាច​ផ្តល់ប្រាក់​ខ្ញុំ ១៥ យ៉​ន់​បានទេ ដើម្បី​ទិញ​អាហារ​ហូប​?” ។​

 

​ទោះជា​យ៉ាងណា​ទង្វើរ​របស់​នាង គឺ​ពុំ​បានធ្វើ​ឲ្យ​អ្នកដំណើរ​ណា​ម្នាក់​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ដាក់​ទាន​សប្បុរសធម៌​ដល់​នាង​នោះឡើយ ។ ហេតុនេះហើយ ទង្វើរ​ដ៏​អាម៉ាស​របស់​នាង គឺ​បាន​ត្រឹម​លើក​អាវ​ពាក់​វិញ និង​ដើរ​ចេញពី​កន្លែងកើតហេតុ​ប៉ុណ្ណោះ ។​

girlchine (1)

​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ចិន ឆ្លើយតប​ចំពោះ​ឥរិយាបទ​របស់​ក្មេងស្រី​រូបនេះ ក្នុង​អា​ម្មណ៍​យល់ឃើញ​ខុសៗ​គ្នា​ថា អ្នកខ្លះ​គិតថា នាង​គឺជា​ជន​បោ​ក​ប្រា​ស់​​ម្នាក់ ជា​ក្មេងស្រី​ម្នាក់​កំពុង​ទទួលរង​ពី​រោគ​ផ្លូវចិត្ត ។ ចំណែក​អ្នក​ខ្លះទៀត​រិះគន់ថា អ្នកដំណើរ​ទាំង​នោះបាន​ព្រងើយ​ត​ន្តើ​យ ក្នុងការ​ដាក់​ទាន​ដល់​ក្មេងស្រី​ដែល​កំពុង​អត់ឃ្លាន​ស្ថិតក្នុង​ស្ថានភាព​បែបនេះ ៕

 

Leave a Reply

(*) Required, Your email will not be published