ប្រទេសអ៊ីតាលី ៖ ក្នុងគេហទំព័រ worldslongesttongue.com បានបង្ហាញពីបុរសម្នាក់ ដែលមានអណ្តាតវែងបំផុតនៅលើពិភពលោក ប្រវែងរហូតដល់ ៩.៨ សង់ទីម៉ែត្រ នៅតែអាចរក្សាតំណែងឯតទគ្គកម្មរបស់ខ្លួន បន្ទាប់ពីរក្សាការពន្លូតថែមទៀតនោះ ។ អណ្តាតរបស់លោក Stephen Taylor បានលូតលាស់ ០.៥ សង់ទីម៉ែត្រ ចាប់តាំងពីគាត់ចូលក្នុងបញ្ជីកំណត់ពិភពលោក ក្នុងឆ្នាំ២០០៩ ហើយបានរំពឹងថា អនាគតនឹងអាចលូតបន្តទៀត ។
អណ្តាវែង ហើយព្រមទាំងបានលូតបន្ថែមរបស់ Stephen បានធ្វើឲ្យគាត់កាន់តែមានភាពល្បីល្បាញខ្លាំងឡើង នៅលើពិភពលោក ហើយគាត់បានចែករំលែកការថើបរយៈពេល ១០ វិនាទី ជាមួយតារាភាពយន្ត Brigitte Nielsen នៅពីមុខទស្សនិកជន នៅលើកញ្ចក់វិធី TV មួយ ក្នុងប្រទេសអ៊ីតាលី។
គាត់បានប្រាប់ Birmingham Mail ថា “អ្នកនាង Brigitte Nielsen បានយល់ព្រមថើបខ្ញុំ ហើយនាងក៏ត្រូវបានពញាក់អារម្មណ៍ នៅចុងបញ្ចប់នៃការថើបនេះផងដែរ” ៕