ក្មេងប្រុស​អាយុ ២ ឆ្នាំ ញៀន​បារី​​រហូតដល់​ជក់ ៤០ ដើម​ក្នុង​១​ថ្ងៃ បាន​ផ្តាច់​បារី​ហើយ​!(video inside)

, , Leave a comment

​ប្រទេសឥណ្ឌូនេស៊ី ៖ គេហទំព័រ dailymail.co.uk បាន​ផ្សព្វផ្សាយ​ពី​ខ្សែជីវិត​ក្មេងប្រុស​ម្នាក់ មាន​អាយុ ២ ឆ្នាំ បានធ្វើ​ឲ្យ​ពិភពលោក​មានការ​រន្ធ​ត់​ចិត្ត និង​ភ្នា​ក់​ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានទទួល​ដំណឹង​ក៏ដូចជា​ឃើញ​រូបភាព​វីដេអូ (Youtube) ជាក់ស្តែង​របស់គេ ដែល​ធ្វើ​សកម្មភាព​ជក់បារី​មិនធម្មតា​បែបនេះ​នោះ ។​

Aldi Rizal បាន​ក្លាយជា​មនុស្ស​គួរ​ឲ្យ​ភ្នា​ក់​ផ្អើល​ម្នាក់ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ បន្ទាប់ពី​ក្មេងប្រុស​រូបនេះ ត្រូវបាន​រកឃើញ​នៅក្នុង​ភូមិ​ក្រីក្រ​១ ក្នុង​កោះ ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ហឺត និង​ផ្លុំ​ផ្សែង​បារី​យ៉ាង​សង្ហា ខណៈពេល​អ​ង្គុ​ត​លើរ​ទះ​កង់​បី (​កូនក្មេង​) ។​

40 cigaratt (3)

​រឿងនេះ​ក៏បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ចាប់ផ្តើម​យុទ្ធនាការ​មួយ ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​នៃ​ការ​ជាក់​បារី​របស់​កុមារ និង​រៀបចំ​ការព្យាបាល​ស្តារនីតិសម្បទា​ពិសេស​មួយ ដើម្បី​ជួយ​ដល់ Aldi ឲ្យ​បោះបង់​បារី​ចោល​ផងដែរ ។​

40 cigaratt (1)

Aldi ត្រូវបាន​នាំយក​សម្រាប់​ការលេង​ក្នុង​វគ្គ​នៃ​វិធី​ព្យាបាល​រោគ​នៅក្នុង​រដ្ឋធានី ចា​កាតា រយៈពេល ២ សប្តាហ៍ ដើម្បី​ឲ្យ​រូបគេ​កាត់ផ្តាច់​បន្តិច​ម្តងៗ ពី​ទម្លាប់​ញៀន​ជក់បារី ៤០ ដើម ក្នុង​១​ថ្ងៃនេះ និង​រៀន​ឲ្យ​ក្លាយជា​ក្មេង​ធម្មតា​ម្នាក់ សម្រាប់​លើកដំបូង ។​

40 cigaratt (2)

​ក្នុងអំឡុងពេល​នៃ​ការព្យាបាល​ស្តារនីតិសម្បទា​របស់គេ Aldi បាន​ជួប​ជាមួយ​គ្រូពេទ្យ​វិកល​ច​រិ​ក ដែល​បាន​លើកទឹកចិត្ត​ដល់​ម្តាយ​របស់គេ ដើម្បី​រក្សា​ជាប់លាប់​ជាមួយ​វា និង​បង្រៀន​វា​អំពី​គ្រោះថ្នាក់​នៃ​ការជក់បារី ។ វេជ្ជបណ្ឌិត Kak Seto ជា​វេជ្ជបណ្ឌិត​ម្នាក់​ក្នុងចំណោម​គ្រូពេទ្យ​ទាំងនោះ នៅតែ​ជួប​យ៉ាង​ដិតដល់​ជាមួយ Aldi និង គ្រួសារ​របស់គេ នៅឯ​ចន្លោះពេល​ទៀត​ទាត់​មួយ ដើម្បី​ធានាថា វា​នឹងមិន​ត្រលប់​មករក​ទម្លាប់​ចាស់​វិញ​បានទេ ។

40 cigaratt (4)

​ចំណែក​ម្តាយ​របស់ ក្មេងប្រុស​រូបនេះ អ្នកស្រី Diane Rizal អាយុ ២៨ ឆ្នាំ បាន​និយាយថា មាន​មនុស្ស​ជាច្រើន នៅតែ​ផ្តល់​បារី​ដល់ Aldi ប៉ុន្តែ Aldi និយាយថា No! ។ វា​ថែមទាំង​និយាយថា ខ្ញុំ​ស្រឡាញ់​អ្នកគ្រូ Kak Seto ។ វា​បន្តថា ប្រសិនបើ​ខ្ញុំ​ចាប់ផ្តើម​ជក់បារី​ម្តងទៀត នោះ​វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ជាមិនខាន​” ។​

40 cigaratt (5)

​វា​ប្រាកដ​ណាស់ នូវ​ឃ្លា​មួយ​តែង​លើកឡើងថា “​អស់ពី​ទុក្ខ​១ ចូល​ទុក្ខ​១​ទៀត​!” គឺ​ឥឡូវនេះ អ្នកស្រី Rizal កំពុង​ព្រួយបារម្ភ​អំពី​ទម្ងន់​របស់ Aldi ព្រោះថា វា​ជា​ប្រែ​ស្រែក​ឃ្លាន​អាហារ​លើសលប់ ខណៈ​បោះបង់​បារី ៕

​     40 cigaratt (6) Smoking Toddler Grows Up Smoking Toddler Grows Up

 

Leave a Reply

(*) Required, Your email will not be published