ប្រទេសឥណ្ឌា ៖ បុរសជនជាតិឥណ្ឌាម្នាក់បានធ្វើឲ្យរញ្ជួយពិភពលោកទៀតហើយ ខណៈរូបគាត់បានសម្តែងទាញរថភ្លើងទម្ងន់ ៤០ តោន ឲ្យផ្លាស់ទីទៅមុខបានដោយសក់របស់គាត់នោះ។បុរសម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះ Sailendra Nath Roy អាយុ ៤៩ ឆ្នាំ មកពី ទីក្រុង Darjeeling ស្ថិតនៅភាគខាងជើងរដ្ឋ Bangle នៃប្រទេសឥណ្ឌា។
លោក Roy បានសម្តែងទស្សនីយភាពអច្ឆរិយៈមួយ ដោយបានយកច្រវ៉ាក់មកចងភ្ជាប់ជាមួយសក់ "កន្ទុយអណ្តើក" របស់គាត់ ទៅនឹងក្បាលរថភ្លើងដែលមាន ៤ ទូ ហើយត្រូវបានគេប៉ាន់ស្មានថា មានទម្ងន់ ៤០ តោនឯណោះ ប៉ុន្តែរូបគាត់អាចអូសរថភ្លើងនេះបាន ក្នុងរយៈចម្ងាយ ២.៥ ម៉ែត្រ ផងដែរ។ ជាមួយស្នាដៃអច្ឆរិយៈរបស់គាត់ លោក Sailendra សង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងពិតជាត្រូវបានទទួលស្គាល់ដោយសៀវភៅកំណត់ត្រាពិភពលោក “Guinness” មិនខានឡើយ៕