ត្បូង​ពេជ្រ​មួយ​ត្រូវ​បានដាក់​ដេញថ្លៃ ក្នុងតម្លៃ​៨៣​លាន​ដុល្លារ​អាមេរិក​

, , Leave a comment

​ប្រទេស​ស្វី​ស ៖ ប្រភពពី​គេហទំព័រ thepioneer.com.pk បាន​បង្ហាញថា ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក ដែលមាន​ឈ្មោះថា Pink Star មួយ​នេះ​មាន​ទម្ងន់​៥៩.៦០​កា​រ៉ាត់​ហើយ​វា​ត្រូវបាន​រំពឹងថានឹង​លក់បាន​តម្លៃ​៨៣​លាន​ដុល្លា ដែលជា​តម្លៃ​ដ៏​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ត្បូង​ពេជ្រ​មួយ​នោះ ត្រូវបាន​ផលិត​នៅ​ទ្វីបអាហ្វ្រិក កាលពី​១៤​ឆ្នាំ​កន្លងទៅ​។ ជាទូទៅ ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​កម្រ គឺមាន​តម្លៃ​ខ្ពស់ជាង​ត្បូង​ពេជ្រ​ដែល​គ្មាន​ពណ៌​។​

sdg_pink (2)

​ត្បូង​ពេជ្រ​ដ៏​ធំ និង​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ត្រូវបាន​លក់​ដេញថ្លៃ ក្នុងប្រទេស​ស្វី​ស ។ ត្បូង​ពេជ្រ​មួយ​នោះ​ត្រូវបាន​ដាក់លក់​ដេញថ្លៃ ក្នុងតម្លៃ​៨៣​លាន​ដុល្លារ​អាមេរិក នៅឯ​សណ្ឋាគារ​ប្រណីត​មួយ ស្ថិតក្នុង​ក្រុង​សឺ​ណែវ​។​

sdg_pink (1) 

​ប្រធាន​ដឹកនាំ​ការដេញថ្លៃ​ត្បូង​ពេជ្រ​នេះ បាន​និយាយថា វា​ជា​ត្បូង​ពេជ្រ​ដ៏​ល្អ​ប្រណិត​និង​កម្រ​មាន ហើយ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​៕

 

Leave a Reply

(*) Required, Your email will not be published