បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ក្រុមគ្រួសារ​រងគ្រោះ ករណី​វាយតប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាព​ប្រចណ្ឌ​បានធ្វើអោយ​បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈដែល​ប្រើ​អំពើហិង្សា​ទៅលើ​ស្ត្រី​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា នេះ នៅ​ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ប៊ុន សុធា អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ស្ត្រី​រងគ្រោះ​ដែលជា​ស្រី​កំណាន់​នោះ​មានឈ្មោះ ថាច់ អៀង អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ​ដូចគ្នា ស្នាក់នៅ ភូមិ​សាមគ្គី សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពពី​ប្រជាបលរដ្ឋ​ជិតខាង​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ឈ្មោះ ប៊ុន សុធា នោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-8995 ដោយ​ឌុប​ស្ត្រី​កំណាត់​នោះ​ផង តែ​ពេលមកដល់​កន្លែងកើតហេតុ បុរស​រូបនោះ​ក៏​ឈប់​ម៉ូតូ រួច​ទះកំផ្លៀង និង​វាយ​ស្ត្រី​កំណាន់​នោះ​ជាច្រើន​ដៃ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ ហើយក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង​។ ក្រោយពី​ការឃាត់ខ្លួន​បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល បុរស​រូប​នោះបាន​ថែមទាំង​វាយតប់​សមត្ថកិច្ច​ទៀត ។​

resized

ទោះជា​យ៉ាងណាក៏ដោយ បុរស​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កំបូល​ធ្វើការ​ឃាត់ ខ្លួន​ទុក​ដើម្បី​សួរនាំ បន្ទាប់ពី​មាន​បណ្តឹង​របស់​ម្តាយ​ស្ត្រី​កំណាន់​ប្តឹង​ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កូនស្រី​គាត់​៕

 

Leave a Reply

(*) Required, Your email will not be published