កៀរ​ជនរងគ្រោះ​ឲ្យ​ដួល​រងរបួស មិន​ដោះស្រាយ បែរ​ទូរស័ព្ទ​ហៅ​ជំនួយ មក​អន្តរាគមន៍​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​ទាញ​ក្រសែភ្នែក​មហាជន​ឲ្យ​ងាក​ក្រឡេកមើល ខណៈដែល​ស្ត្រី​វ័យក្មេង​រូបសម្បត្តិ​ស្រស់ស្អាត តែ​គ្មាន​ចរិយា​សម្បត្តិបាន​បើករថយន្ត​កៀរ​អ្នកជិះ​ម៉ូតូ​ម្នាក់​ឲ្យ​ដេក​ដួល​នឹង​ថ្នល់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​បុរី​ពិភពថ្មី ផ្លូវ​២១៧ ភូមិ​ម័ល សង្កាត់​-​ខណ្ឌដង្កោ​។​

 

​ជនរងគ្រោះ​មានឈ្មោះ សឹម វ័យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រងរបួស​ស្រាល ជា​អ្នក​ឌុប និង​ប្រពន្ធ​ឈ្មោះ វ៉ា សុភាព អាយុ​៣៣​ឆ្នាំ រងរបួស​ធ្ងន់ ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល  ។ ចំណែក​ស្រី​ស្អាត​ជា​អ្នក​បើ​បររថ​យន្ត​បង្កហេតុ​មិន​ត្រូវបាន​ស្គាល់ ឈ្មោះ​នោះទេ តែ​គ្រាន់តែ​ដឹងថា មាន​ទីលំនៅ​ក្នុង​បុរី​ពិភពថ្មី សង្កាត់​-​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​-​ប្រពន្ធ​បាន​ជិះ​ម៉ូតូ ម៉ាក​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្តាល 1A-8964​ធ្វើដំណើរ​មកពី​ទិស​ខាងជើង ដោយ​ឃើញ​មាន​ដឹក​អីវ៉ាន់​ផងដែរ ស្រាប់តែ​ជនរងគ្រោះ​គាត់​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ឃើញ​រថយន្ត​បង្ក ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 2W-9970 ធ្វើដំណើរ​ស្រប​ទិស​គ្នា ជិះ​មកពី​ក្រោយ​ម៉ូតូ​បត់​ចូលក្នុង​បុរី​ពិភពថ្មី​ដោយ​មិនបាន​មើល​ម៉ូតូ​ក៏​កៀរ​បណ្តាល​ឲ្យ​ដួល​តែម្តង​។​

 

​ក្រោយ​កើតហេតុ​ស្ត្រី​រូបនោះ​មិនបាន​ចេញពី​ក្នុង​រថយន្ត​មក​មើល​ស្ថានភាព​ជនរងគ្រោះ​ទេ តែ​បែរជា​រវល់​ទូរស័ព្ទ​ហៅ​គេ​ជួយ​អន្តរាគមន៍ សូម្បីតែ​នគរបាល​ចរាចរ​ទៅ​វាស់វែង និង​សួរនាំ​ក៏​ស្រី​ស្អាត​រូបនេះ​មិន​សហការ​ដែរ ។

18-11-2013

​ដោយមាន​កិច្ច​សម្រប​ស្រួល​ពី​សមត្ថកិច្ច​ភាគី​បង្កចេញ​ថ្លៃ​សេវា​ព្យាបាល និង​ជុស​ជុល​ម៉ូតូ ដើម្បី​បញ្ចប់រឿង ព្រោះ​ដឹងខ្លួន​ខុស ។ សមត្ថកិច្ច​បន្តថា ម្យ៉ាង​ជនរងគ្រោះ​ក៏​មិនត្រូវ​អ្វី​ធ្ងន់ធ្ងរ​ដែរ របួស​ត្រង់​ចង្កេះ​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​សំណង​នោះ​ក៏​មិនទាន់​ដឹងថា​គេ​សង​ប៉ុន្មាន​ដែរ ហើយ​អ្នកបើកបរ​គេ​អាងខ្នង​សម្បើម​ណាស់​បើក​កៀ​ប្រជាពលរដ្ឋ​ឲ្យ​ដួល​មាន​របួស​ប៉ុណ្ណឹង​ហើយ​មិន​ចុះ​ពីលើ​រថយន្ត​ទៀត ៕

 

Leave a Reply

(*) Required, Your email will not be published