ទំនេរ​ពី​ការសិក្សា គ្មាន​ការងារ​ធ្វើ​បែប​គំនិត​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​ពួកគេ​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ភ្ញៀវទេសចរ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង ៧ និង​៤៥​នាទី​យប់​ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៣ តាមផ្លូវ​សហព័ន្ធរុស្ស៊ី​ត្រង់ចំណុច​មុខ​អ៊ែត​វូត ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន ឈ្មោះ សាយ រតនៈ អាយុ​១៧​ឆ្នាំ មានមុខរ​បរជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវលំ ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឆី​វ អាយុ ៣៥ ឆ្នាំ ជា​អ្នកទេសចរ​ជនជាតិ​ចិន​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​អ្នកទេសចរ​ជនជាតិ​ចិន​ចំនួន ៣ នាក់​ជិះ​រ៉ឺម៉ក​ម៉ូតូ​ពី​ទិស​ខា​លិច ទៅ​កើត​។ លុះ​មកដល់​ចំណុច​ខាងលើ ដែលជា​ក​ន្លឺ​ង​កើតហេតុ​ក៏​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក Exciter ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1O-4804 មក​អែបជិត​រួច​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ពី​ជន​ជាតិចិន​ដែល​កំពុង​ជិះ​លើ​រ៉ឺម៉ក ម៉ូតូ​នោះ ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ​ស្រែកថា​ចោរៗ​។ ពេលនោះ​ជនសង្ស័យ​ព្យាយាម​ជិះ​រត់ តែ​រត់​បាន​ប្រហែល​១០​ម៉ែត្រ ស្រាប់តែ​ម៉ូតូ​នោះ​ជ្រុះ​ច្រ​វ៉ា​ក់​បណ្តាល​ឲ្យ​ដួល ហើយក៏​ត្រូវ​សមត្ថកិច្ច​ល្បាត​ឃើញ​ឃាត់ខ្លួន​បាន​ម្នាក់ និង​ម្នាក់ទៀត​រត់​រួច​។​

18-11-2013

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ ៕

 

Leave a Reply

(*) Required, Your email will not be published