ឃាត់ខ្លួន​បុរស​ម្នាក់ ដែលមាន​បំណង​ដុត​កំទេច​រថយន្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ ខណៈ​ជននេះ​ប្រុង​ចូលទៅ​ដុត​រថយន្ត​មួយគ្រឿង ដែល​ម្ចាស់ កំពុង​ចូល​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ ៧៖១៥​នាទី យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ស្ថិតនៅ​ច្រកចូល​ខ្លោងទ្វារវត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​ជនសង្ស័យ​មានឈ្មោះ ស៊ុន មករា អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជា​មន្ត្រីនគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ចូល​ចាក់​សាំង​ស្រាប់តែ​ជននេះ បាន​ដើរ​សំដៅ​បំណង​ចូល​ដុត​កំទេចចោល​តែដោយសារ ដឹង​ទាន់ ទើប​សន្តិសុខ ចាប់​ឃាត់ និង​រាយការណ៍ ជូន​សមត្ថកិច្ច​មក​នាំខ្លួន​។​

18-11-2013

​យ៉ាងណាក៏ដោយ មិនទាន់​ដឹង​មូលហេតុ នៃ​ការចង់​ដុត​រថយន្ត​របស់​ប្រជាពលរដ្ឋ ពេល​កំពុង​ចូល​ចាក់​សាំង​នោះឡើយ ខណៈ​សមត្ថកិច្ច កំពុង​សាកសួរ​បន្តទៀត​៕

 

Leave a Reply

(*) Required, Your email will not be published