សហរដ្ឋអាមេរិក ៖ យោងតាមគេហទំព័រ dailymail.co.uk បានផ្សព្វផ្សាយថា ហាងកាហ្វេគ្មានអាវទ្រនាប់ “Grand View” ដែលមានទីតាំងស្ថិតនៅទីប្រជុំជន Vassalboro, Maine សហរដ្ឋអាមេរិក បានកំពុងដំណើរការរហូតមកដល់សព្វថ្ងៃនេះ ជាមួយទម្រង់ចម្លែកញាក់សាច់មួយ គឺអ្នកសឺវិស ឬ បុគ្គលិកបម្រើភ្ញៀវត្រូវស្លៀកសំពង់ខើចខ្លី និងពុំមានពាក់អាវទ្រនាប់ទេ ដើម្បីទាក់ទាញអតិថិជន។ ពេលដែលចាប់ផ្តើមបើកឆ្នាំដំបូង ហាងនេះ ត្រូវបានប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់អ្នកស្រុកដែលរស់នៅតំបន់នេះ រហូតមានមានការលួចដុតហាងនេះផងដែរ ដើម្បីឲ្យរុះរើទៅកាន់កន្លែងផ្សេងទៅ។
ជាយ៉ាងណា ដោយមានការគាំទ្រពីអតិថិជន ភាគច្រើនគឺបុរសៗតែម្តង ដែលកំពុងងប់ងល់នឹងសម្រស់ដើមទ្រូងស្រីទាំងនោះ ហាងកាហ្វេនេះ ក៏បានបន្តបើកជាថ្មីរហូតដល់ថ្ងៃនេះ។ រហូតមកពេលបច្ចុប្បន្ននេះ ខណៈពេលពួកនារីទាំងនេះ បានបង្ហាញខ្លួននៅខាងក្រៅហាង ក៏តែងត្រូវទទួលបាននូវពាក្យមើលងាយមើលថោក ពីសាធារណជនយ៉ាងខ្លាំង ចំពោះទង្វើ “សុដន់ប្តូរយកប្រាក់” របស់ពួកគេ។
ប៉ុន្តែពេលនេះដែរ ហាងនេះត្រូវបានបិទទ្វារបណ្តោះអាសន្នហើយ ខណៈមានហ្វូងបាតុករយ៉ាង១ក្រុម បានលើកគ្នាមកធ្វើបាតុកម្មប្រឆាំងទៅនឹងម្ចាស់ហាងកាហ្វេនេះ ឲ្យបញ្ឈប់អាជីវកម្មបែបនេះតទៅទៀតនោះ ហើយក៏មិនដឹងថា ទទួលបានជោគជ័យ ឬយ៉ាងណានោះទេ៕