ប្រទេសចិន ៖ ក្នុងគេហទំព័រ gomtin.com ពីព្រឹត្តិការណ៍ដ៏កម្រ និងធ្វើឲ្យប៉ូលីសចិន “បះសក់” បានកើតឡើងនៅក្រុង Qingpu ប្រទេសចិន វេលាព្រឹកព្រលឹមថ្ងៃទី១២ វិច្ឆិកា កន្លងទៅថ្មីៗនេះ ។ គេបានដឹងថា ស្រីស្ទាវជើងខ្លាំងរូបនេះ បានបើកហុងដាអគ្គិសនីរបស់ខ្លួនដោយបញ្ច្រាស់ផ្លូវ ។ ពេលប៉ូលីសសំណូមពរឲ្យឈប់ ស្រាប់តែនាងដោះខោអាវចោល ហើយប្រុងរត់គេច ។
ប៉ូលីសប្រឹងប្រែងពន្យល់ ហើយពិន័យនាង ៥០ យ៉ន់ តែស្ទាវស្រីរូបនេះ ពុំព្រម ថែមទាំងស្រែក ហើយយំ…ឡាំប៉ាតែម្តង ។ មួយសន្ទុះក្រោយមក ក៏គ្រវាត់លុយ ៥០ យ៉ន់ លើខ្លួនប៉ូលីស រួចរត់សំដៅផ្លូវបំបែក រារាំងរថយន្តមិនឲ្យឆ្លងកាត់ ។
ទោះជា យ៉ាងណា ជាចុងក្រោយ ប៉ូលីសត្រូវតែបង្ខំចិត្តចាប់ខ្លួន ប៉ុន្តែ ក្នុងអំឡុងពេលប្រតាយប្រតប់គ្នានោះ នាងនៅបានឆ្លៀតហែកខោភ្នាក់ងារប៉ូលីសម្នាក់ ធ្វើឲ្យរយ៉ះខ្មាសគេមិនស្ទើរ ៕