រដ្ឋាភិបាល​ចិន​ផ្តល់ជំនួយ ១០ លាន​យ័ន ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ដែល​រងគ្រោះ​ដោយសារ​ព្យុះសង្ឃរា ហៃ​យ៉ាន​

, , Leave a comment

ប្រទេស​ចិន ៖ គិត​ត្រឹម​ថ្ងៃនេះ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះសង្ឃរា ហៃ​យ៉ាន នៅ​ហ្វីលីពីន​បាន​កើន​ដល់ ៤៤៦០​នាក់​ហើយ ខណៈដែល​ចំនួន​មនុស្ស​ស្លាប់​គេ​គិត ថា​នឹង​កើន​ដល់​ជាង​មួយ​ម៉ឺន​នាក់ ដោយសារតែ​ព្យុះ​ដែល​បាន​វាយប្រហារ​តំបន់​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មួយ​នេះ ។ អង្គការសហប្រជាជាតិ​បានចេញ​របាយការណ៍​កា​លពី​ម្សិលមិញ ថា មាន​មនុស្ស​២.៥​លាន​នាក់ នៅ​ហ្វីលីពីន​កំពុង​ត្រូវការ​ជំនួយ​អាហារ​ជាបន្ទាន់​។​

xin_

​ប្រទេស​ចិន​បានប្រកាស​ផ្តល់ជំនួយ​បន្ថែមទៀត​ទៅ ប្រទេស​ហ្វីលីពីន​ដែល​ទើបតែ​ត្រូវបាន​ព្យុះសង្ឃរា វាយប្រហារ កាលពី​សប្តាហ៍​មុន​។ មន្ត្រី​នាំពាក្យ ក្រសួងការបរទេស​ចិន​លោក គិ​ន ហ្គា​ង បានប្រកាស​កាលពី​ម្សិលមិញ​ថា ប្រទេស​ចិន​បានសម្រេច​ចិត្ត​ផ្តល់ជំនួយ​ដែលមាន​តម្លៃ​១០​លាន​យ័ន ឬ​ប្រមាណ​១.៦៤​លាន​ដុល្លារ​អាមេរិក ក្នុងនោះ រួមមាន​ទាំង​តង់​និង​ភួយ​ជាដើម​៕

 

Leave a Reply

(*) Required, Your email will not be published