ប្រទេសចិន ៖ តាមគេហទំព័រចិនក្នុងស្រុកមួយបានផ្សាយថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងមកនេះ នាយកដ្ឋានឃោសនាគណៈកម្មាធិការខ័ណ្ឌ Lanshan បានឆ្លើយតបនៅលើ Red Netថា គណៈកម្មាការអធិការកិច្ចវិន័យ បានធ្វើសេចក្តីសម្រេចចិត្តមួយ បន្ទាប់ពីការស៊ើបអង្កេតថា លោក Pan Changwu បានប្រព្រឹត្តផិតក្បត់ប្រពន្ធ ដោយលួចលាក់ទៅមានស្រីខាងក្រៅ ដែលបង្កឲ្យមានឥទ្ធិពលអាក្រក់ដល់សង្គមនោះ និងត្រូវបានបណ្តេញចេញពីមុខតំណែង ។
អ្នកចុះផ្សាយអត្ថបទ Tang X បានអះអាងថា នារីរូបនោះ និងនាយកការិយាល័យព្រៃឈើខ័ណ្ឌ Lanshan, Pan Changwu បានមានទំនាក់ទំនងផ្លូវភេទខុសច្បាប់ជាមួយគ្នា អស់រយៈពេលយូរមកហើយ ។ យ៉ាងណាមិញ នារីរូបនោះ ក៏បានបង្ហោះរូបថតស្និទ្ធស្នាលជាមួយគ្នាជាច្រើនសន្លឹក នៅលើបណ្តាញ ក៏ដូចជាកំណត់ត្រាសារ (Message) យ៉ាងច្រើនទៀតផង ។
មេដឹកនាំ សំខាន់នៃគណៈកម្មាធិការបក្សកុម្មុយនិស្ត Lanshan, រដ្ឋអំណាចខណ្ឌ, សមាជប្រជាជនខណ្ឌ និងជាគណៈកម្មការអធិការកិច្ចខណ្ឌ បានភ្ជាប់សម្ព័ន្ធដ៏សំខាន់បំផុត ចំពោះរឿងនេះ ។ តាមរយៈការស៊ើបអង្កេតរបស់គណៈកម្មការអធិការកិច្ចខណ្ឌ បានពិចារណា និងសម្រេចដកហូតតំណែងរបស់លោក Pan Changwu ជាអនុលេខាធិការ និងជាសមាជិកនៃគណៈកម្មាធិការបក្សការិយាល័យព្រៃឈើខណ្ឌ, ក៏ដូចជាស្នងការនយោបាយនៃការិយាល័យសន្តិសុខសាធារណៈព្រៃឈើខណ្ឌ នេះតែម្តង ។
លើសពីនេះទៀត ស្របទៅតាមនីតិវិធីច្បាប់ រឿងនេះបានស្នើទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍សមាជប្រជាជន ថា គាត់ត្រូវបានដកចេញពីមុខតំណែងរបស់គាត់ ជាប្រធានការិយាល័យព្រៃឈើខណ្ឌហើយ ។ នាយកដ្ឋានឃោសនា គណៈកម្មាធិការខណ្ឌ Lanshan អះអាងថា នៅដើមខែកញ្ញាឆ្នាំនេះ គណៈកម្មការអធិការកិច្ចវិន័យខណ្ឌ បានទទួលនូវឈ្មោះពិត១ (មិនមែនជាអនាមិក) រាយការណ៍ពីកម្មករស្រីឈ្មោះ Tang X មកពីក្រុមហ៊ុនទឹកស្អាតមួយ និយាយក្នុងសេចក្តីលម្អិតថា នាង និង Pan Changwu បានមានកិច្ចការខាងក្រៅ “ក្បត់ចិត្តប្តី ឬ ប្រពន្ធ” ជាមួយគ្នា ។
បន្ទាប់មក គណៈកម្មការអធិការកិច្ចវិន័យខណ្ឌ ក៏បានបើកការស៊ើបអង្កេត និងជាលទ្ធផល ពួកគេបានរកឃើញថា លោក Pan Changwu ពិតជាបានប្រព្រឹត្ត “រឿងនេះ” ជាមួយនាង ប្រាកដមែន ។ ដូច្នេះ ពួកគេត្រូវផ្តល់ការដាក់ទណ្ឌកម្មព្រមានធ្ងន់ធ្ងរ នៅក្នុងសួន កាលពីថ្ងៃទី២៣ តុលា និងសម្រេចដេញចេញពីមុខតំណែងដែលជាប់ពាក់ព័ន្ធទាំងអស់របស់គាត់ ៕