សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ល្មោភកាម ៣ នាក់ ករណី​ចាប់​នារី​វិកលចរិត​រំលោភ​បានសម្រេច​គ្រប់គ្នា​

, , Leave a comment

 ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣ បន្ទាប់ពី​ពួកគេ​បានរួម​គ្នា​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​វិកលចរិត ម្នាក់​បានសម្រេច​គ្រប់ៗ​គ្នា កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​១៥ វិច្ឆិកា ២០១៣ នៅ​ចំណុច​តាច​ក់ ស្ថិតក្នុង​ភូមិ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ និង​ថត​បាន​ទាំង​រូបភាព​ទៀតផង​។​

 

​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​អោម ឈី​ន អាយុ​៣៣​ឆ្នាំ ជា​អ្នករំលោភ​នារី​រងគ្រោះ​មុនគេ​, ២-​ឈ្មោះ​វ៉ុ​ន សុរ៉ា ហៅ​ង៉ុ​យ អាយុ​២២​ឆ្នាំ និង​៣-​ឈ្មោះ​រ៉ា វិត អាយុ​២២​ឆ្នាំ ចំណែក​នារី​រងគ្រោះ​អាយុ​២២​ឆ្នាំ ជា​មនុស្ស​វិកលចរិត​ពី​កំណើត ពួកគេ​ទាំងអស់គ្នា​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

17-11-2013

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ទាំង​៣​នាក់​បាន សារភាពថា ពួកគេ​ពិតជា​បាននាំគ្នា​ចាប់រំលោភ​នារី​រងគ្រោះ​ពិតមែន​។ ជនល្មើស​ទាំង​៣​ត្រូវ​សមត្ថកិច្ច​ស្រុក​ទឹកផុស​កសាង​សំណុំរឿង​បញ្ជូនទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published