រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនៃមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបជនជួញដូរគ្រឿងញៀនពីរនាក់ប្តីប្រពន្ឋដោយឃាត់ខ្លួនបាននៅម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី១៦ វិច្ឆិកា ២០១៣ នៅចំណុចច្រកឌឿងហែម ផ្លូវលេខ១៤៦ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
បើតាមភ្នាក់ងារកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា មុននឹងឈានដល់ការបើកប្រតិបត្តិការនេះ សមត្ថកិច្ចបានស្រាវជ្រាវតាមដានពីរបីថ្ងៃមកហើយ ហើយក៏បានដេញប្រផាប់ប្រភីងនៅចំណុចវត្តដំបូងខ្ពស់ នៅល្ងាចថ្ងៃសៅរ៏នេះ និងបានជាប់ឃាត់ខ្លួននៅក្នុងភូមិសាស្ត្រខាងលើ ។ ជនសង្ស័យជាប្តីឈ្មោះ គង់ ប៊ុនរ៉ា អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ១០៧អឺដឺ ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី២ រីឯប្រពន្ឋសមត្ថកិច្ចនៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ រង់ចាំដីកាឆែកឆេរពីព្រះរាជអាជ្ញានៅថ្ងៃស្អែកទី១៧ វិច្ឆិកា ២០១៣ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនមួយចំនួន រួមមាន កាំភ្លើងខ្លីស៊េរីទំនើបមួយដើម ម៉ាទឹកកក១កញ្វប់ធំ យ៉ាម៉ា៦គ្រាប់ និងម៉ាទឹកកក១កញ្ចប់តូច ៕